កិច្ចប្រជុំគាំទ្របច្ចេកទេស និងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកសូទ្រនិគម

៣០ កក្កដា ២០២៦

,  

11

Banner
សាលាស្រុកសូទ្រនិគម៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកសូទ្រនិគម ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញទាំង១៤ នៃរដ្ឋបាលស្រុកសូទ្រនិគម ដើម្បីបង្កើតជាមូលដ្ឋានគំរូសម្រាប់រដ្ឋបាលក្រុង ស្រុក និងខណ្ឌផ្សេងទៀត ក្នុងការជំរុញ និងពង្រឹងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងមុខងារសាធារណៈ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ អភិបាល អភិបាលរងទទួលបន្ទុក លោក-លោកស្រីក្រុមការងារវិភាគមុខងារតាមការិយាល័យ តំណាងការិយាល័យ និងអង្គភាពចំណុះទាំង១៤ មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋបាលស្រុកសូទ្រនិគម និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៤១រូប (ស្ត្រី ១០រូប)។
ជាទិសដៅអនុវត្តបន្ត ក្រុមការងារបច្ចេកទេសអន្តរក្រសួងនឹងចុះគាំទ្រផ្ទាល់ដល់រដ្ឋបាលក្រុង និងស្រុកគោលដៅមួយចំនួនទៀតនាពេលខាងមុខ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP