កិច្ចប្រជុំពិភាក្សាស្តីពីការស្វែងរកលទ្ធភាពភាពជាដៃគូសម្រាប់កិច្ចសហការគ្នារវាងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងក្របខណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

២៩ កក្កដា ២០២៦

,  

14

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និង លោក ផល វ៉ាន់ឌី នាយកប្រចាំប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា (Habitat for Humanity International in Cambodia) ស្តីពីការស្វែងរកលទ្ធភាពភាពជាដៃគូសម្រាប់កិច្ចសហការគ្នារវាងអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងក្របខណ្ឌកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

ដោយមានការចូលរួមពីក្រុមការងារអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជា និងក្រុមការងារ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ ១១រូប (ស្រ្តី៣រូប)។

កិច្ចប្រជុំមានគោលបំណងពិភាក្សាដើម្បីស្វែងរកទិសដៅក្នុងការបន្ស៊ីសកម្មភាពរបស់អង្គការលំនៅឋានមនុស្សជាតិអន្តរជាតិកម្ពុជាទៅក្នុងសកម្មភាពរបស់កម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០) និងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) ដែលមាននៅក្នុងសមាសភាគទី២ពាក់ព័ន្ធរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នងវិស័យការរៀបចំដែនដី នគរូបនីយកម្មនៅថ្នាក់ក្រោមជាតិ និងផ្សារភ្ជាប់ទៅនឹងការលើកម្ពស់ការរៀបចំលំនៅឋានសង្គម និងលំនៅឋានសហគមន៍ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគោលនយោបាយគាំពារសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP