ផ្ទាំងព័ត៌មាននៃការអង្កេតអភិបាលកិច្ច


សន្ទស្សន៍អភិបាលកិច្ច
០.៦៤ បង្គួរ
សន្ទស្សន៍អភិបាលកិច្ច សំដៅដល់សន្ទស្សន៍សម្រាប់វាស់វែងការលើកកម្ពស់ស្វ័យភាពប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន របស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានទទួលសិទ្ធិ អំណាចការទទួល ខុសត្រូវ និងសមត្ថភាពក្នុងការអនុវត្តតួនាទី ភារកិច្ចមុខងារដែលស្ថិតក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិសាមីនីមួយៗ។
សន្ទស្សន៍ការផ្តល់សេវា
០.៦៩ បង្គួរ
សន្ទស្សន៍ការផ្តល់សេវា សំដៅដល់សន្ទស្សន៍សម្រាប់វាស់វែងកម្រិតនៃការធ្វើឱ្យប្រសើរឡើងនូវគុណ ភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋនិងការវាស់វែងកម្រិត នៃការឆ្លើយតបរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅនឹងតម្រូវការអាទិភាព របស់ប្រជាពលរដ្ឋប្រកបដោយបរិយាបន្ន និងសមធម៌សង្គម។
សន្ទស្សន៍សមត្ថភាពរដ្ឋបាល
ថ្នាក់ក្រោមជាតិ
០.៧៥ បង្គួរ
សន្ទស្សន៍សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ សន្ទស្សន៍សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការវាស់ស្ទង់គុណភាព នៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការគ្រប់គ្រងចំណាយសាធារណៈ គុណភាព និងភាពពេញលេញនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ភាពធន់នឹងហានិភ័យនានា និងការគ្រប់គ្រងការផ្តល់ សេវាសាធារណៈ។ សន្ទស្សន៍សមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិកើតចេញ ពីសន្ទស្សន៍រងចំនួន៤គឺ ១). សមត្ថភាពក្របខណ្ឌច្បាប់ ឬក្របខណ្ឌគាំទ្រ ២). សមត្ថភាពស្ថាប័ន ៣). សមត្ថភាពធនធានមនុស្ស និង ៤). ការចូលរួមរបស់ប្រជាពលរដ្ឋ។


សន្ទស្សន៍រងចំនួនប្រាំរបស់ការអង្កេតអភិបាលកិច្ច 0.54 0.58 0.62 0.67 0.74 0 0.2 0.4 0.6 0.8 1 សន្ទស្សន៍រងពាក់ព័ន្ធនឹងគណនេយ្យភាព = ០,៥៤ (មធ្យម) សន្ទស្សន៍រងពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋ = ០,៥៨ (មធ្យម) សន្ទស្សន៍រងពាក់ព័ន្ធនឹងតម្លាភាព = ០,៦២ (បង្គួរ) សន្ទស្សន៍រងពាក់ព័ន្ធនឹងការបំពេញការងារ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ = ០,៦៧ (បង្គួរ) សន្ទស្សន៍រងពាក់ព័ន្ធនឹងការឆ្លើយតប របស់រដ្ឋបាលថ្នាក់ក្រោមជាតិ= ០,៧៤ (ល្អ)
ចំណាំ : ពិន្ទុមានតម្លៃពី០ (សូន្យ) ទៅ ១(មួយ) សម្រាប់ការគណនាសន្ទស្សន៍នីមួយៗ។ជាមួយគ្នានេះ ដើម្បីផ្ដល់ភាព ងាយស្រួលក្នុងការបកស្រាយតម្លៃសន្ទស្សន៍ និងសន្ទស្សន៍រងនីមួយៗការផ្តល់ចំណាត់ថា្នក់ឬការផ្ដល់មូលវាចារលើតម្លៃ សន្ទស្សន៍ និងសន្ទស្សន៍រងនីមួយៗក៏បានកំណត់ជា៥ ចំណាត់ថ្នាក់គឺ “ខ្សោយ” “មធ្យម” “បង្គួរ” ”ខ្លាំង ឬល្អ” និង "ខ្លាំង ណាស់ ឬល្អណាស់” ។
icon

ឯកសារពាក់ព័ន្ធ ៖

ចំណងជើងទាញយក
ស្លាយបទបង្ហាញស្តីពីការអង្កេតអភិបាលកិច្ច ក្រោមក្របខណ្ឌនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ទាញយកឯកសារ

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP