០៨ ឧសភា ២០២៦
,14
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១នៃគណៈកម្មការគ្រប់គ្រងកម្មវិធី“ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា” ដំណាក់កាលទី២ (ISD II)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧត្តុនិយម តំណាងស្ថានទូតអាល្លឺម៉ង់ ស្ថានទូតលុចសំបួរប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋបាលថ្នាក់ក្រោមជាតិដែលជាគោលដៅរបស់កម្មវិធី (ISD II) អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធនានាសរុបចំនួន៤៧រូប ស្ត្រី១២រូប។
កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បី (១). ប្រកាសអំពីសមាសភាព និងផ្តល់អនុលោមភាពលើឯកសារទស្សនទានស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងការទទួលខុសត្រូវ បែបបទ និងនីតិវិធីការងារ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី ISD II (PSC /ISD II)។ និង (២). ផ្តល់អនុលោមភាពលើផែនការប្រតិបត្តិការការងាររបស់កម្មវិធី ISD II៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
