ទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូនៃប្រទេសស្រីលង្កា មកលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)

០៦ ឧសភា ២០២៦

,  

13

Banner

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់

ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំក្រុមការងារជួបពិភាក្សាជាមួយគណៈប្រតិភូនៃប្រទេសស្រីលង្កា ដែលមកបំពេញទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារ ក្នុងនាមស្ថាប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង (NDA) នៃប្រទេសស្រីលង្កា និងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)  ក្នុងនាមជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)

 

ជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ក្រសួងកិច្ចការបរទេស ធនាគារអភិឌ្ឍន៍នៃប្រទេសស្រីលង្កា និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន២១រូប (ស្រ្តី១៤រូប)។

 

ជំនួបពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងចំនួន២គឺ ១. ការចែករំលែកការយល់ដឹងអំពីតួនាទី និងទំនួលខុសត្រូវ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលមូលនិធិផ្ទាល់ (Direct Access Entity) ពីមូលនិធិអាកាសធាតុបៃតង (GCF)

និង ២. ការចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្ររបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការរៀបចំ និងអនុវត្តគម្រោងក្រោមការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF)

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP