៣០ មេសា ២០២៦
,23
នាឱកាសនោះ
ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាលេខាធិការ
អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាននៃក្រសួងមហាផ្ទៃ និងលោកជំទាវ
លោក លោកស្រីថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួង ស្ថាប័ន
រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យានេះ
មានរបៀបវារៈដូចជា៖
- របាយការណ៍សង្ខេបស្តីពីការរៀបចំកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ
និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមួយ បទបង្ហាញដោយឯកឧត្តម
សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល
- ចំណាប់អារម្មណ៍ស្តីពីការចូលរួមគាំទ្រការធ្វើទំនើបកម្មការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ
បទបង្ហាញដោយតំណាងក្រុមហ៊ុន KESS INNOVATION PLC
- ចំណាប់អារម្មណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ
- វីដេអូស្តីពីអត្ថប្រយោជន៍កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ
និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គភាពច្រកចេញចូលតែមូយនៃរដ្ឋបាលរាជធានី
ខេត្ត
- វីដេអូផ្សព្វផ្សាយអំពីការសេវាអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី
ខេត្ត និងតាមវិធីទូរសព្ទដៃ (App OWSM និង App របស់ធនាគារអេស៊ីលីដា និងABA)
- ពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គនាកដ្ឋានរដ្ឋបាល
ក្រសួងមហាផ្ទៃជាមួយក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS Innovation PLC)៕
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
