កិច្ចសន្ទនាថ្នាក់ជាតិស្តីពី “គោលនយោបាយគ្រឿងស្រវឹង”

០៧ ឧសភា ២០២៦

,  

51

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.បានដឹកនាំកិច្ចប្រជុំសន្ទនាថ្នាក់ជាតិស្តីពី “គោលនយោបាយគ្រឿងស្រវឹង”។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធម្មការ និងសាសនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រសួងកិច្ចការនារី លេខាធិការដ្ឋាន គ.ជ.អ.ប. រដ្ឋបាលថ្នាក់ក្រោមជាតិ មជ្ឈមណ្ឌលភីឌីភី និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ សរុបចំនួន៧៨ ស្ត្រី១៤រូប។

 

កិច្ចសន្ទនាថ្នាក់ជាតិនេះបានរៀបចំឡើងក្នុងគោលបំណង ដើម្បី (១). ចែករំលែកពីដំណើរការ និងលទ្ធផលនៃដីកាស្រុក-ឃុំ ស្ដីពី "ការបង្ការ ទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង” (២). បទបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី "ផលប៉ះពាល់នៃគ្រឿងស្រវឹងលើសេដ្ឋកិច្ច-សង្គម" និង (៣). កិច្ចពិភាក្សាអំពីផែនការដើម្បីសម្រេចបាននូវគោលនយោបាយឆ្លើយតបចំពោះបញ្ហាដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងស្រវឹង៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP