កិច្ចប្រជុំការពិនិត្យ ពិភាក្សាលើការត្រៀមរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ

១៥ មិថុនា ២០២៦

,  

5

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នាព្រឹកថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំការពិនិត្យ ពិភាក្សាលើការត្រៀមត្រៀមរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ តាមប្រព័ន្ធអនឡាញជាមួយតំណាងក្រសួងមុខងារសាធារណៈ ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។
កិច្ចប្រជុំត្រៀមការពិនិត្យ និងពិភាក្សាលើការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលគ្រោងប្រព្រឹត្តទៅក្រោមសហអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប.។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើខ្លឹមសារ កម្មវិធី និងការរៀបចំសិក្ខាសាលា ដោយផ្តោតលើការផ្សព្វផ្សាយ និងចែករំលែកឧត្តមានុវត្តន៍ល្អៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្តល់ការណែនាំតម្រង់ទិសអំពីការអនុវត្តតួនាទី ភារកិច្ចរបស់របស់អាជ្ញាធរមូលដ្ឋានក្នុងការផ្តល់សេវាសាធារណៈពាក់ព័ន្ធវិស័យអប់រំ និងសុខាភិបាល។ ក្នុងន័យនេះ អង្គប្រជុំបានឯកភាពលើការអញ្ជើញតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាសាធារណៈគំរូដែលទទួលបានជ័យលាភី ឱ្យធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រធនធាន ការសម្របសម្រួលជាមួយមន្ទីរជំនាញ ការចូលរួមរបស់សហគមន៍ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

បន្ថែមពីនេះ អង្គប្រជុំបានពិភាក្សាលើការរៀបចំកិច្ចការគាំទ្រផ្សេងៗ រួមមានការរៀបចំទីតាំង និងការតុបតែងសាលប្រជុំ ការរៀបចំប្រព័ន្ធសំឡេង និងបច្ចេកទេស ការផ្សព្វផ្សាយព័ត៌មាន ការសម្របសម្រួលជាមួយអ្នកសារព័ត៌មាន ការរៀបចំអាហារសម្រន់ និងអាហារថ្ងៃត្រង់ ព្រមទាំងការរៀបចំប្រព័ន្ធចូលរួមតាមប្រព័ន្ធអនឡាញសម្រាប់អ្នកចូលរួមនៅតាមមូលដ្ឋាន។

ជាលទ្ធផល អង្គប្រជុំបានឯកភាពឱ្យក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប. បន្តសម្របសម្រួល និងរៀបចំកិច្ចការបច្ចេកទេស ខ្លឹមសារ ឡូជីស្ទិក និងកិច្ចការពាក់ព័ន្ធទាំងអស់ សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចជាបន្តទៀត ដើម្បីធានាឱ្យសិក្ខាសាលាខាងលើប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបាននូវគោលបំណងដែលបានគ្រោងទុក៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP