កិច្ចប្រជុំប្រចាំឆ្នាំស្តីពីយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឺះនៃរាជរដ្ឋាភិបាល (យ.ស.ក.)

១២ មិថុនា ២០២៦

,  

3

Banner
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ន ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទ១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឺះនៃរាជរដ្ឋាភិបាល(យ.ស.ក) ដែលបានរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ (Hotel Raffles Le Royal)

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការកែទម្រង់គន្លឺះទាំង៥ របស់រាជរដ្ឋាភិបាល រួមមាន៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) គណៈកម្មាធិការដឹកនាំការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងអ្នកពាក់់ព័ន្ធនានា ដែលមានសភាពចូលរួមសរុប ចំនួន ៨៣រូប ស្រ្តី១៥រូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ពិនិត្យលើវឌ្ឍភាព និងការកំណត់ទិសដៅអនុវត្តបន្តដើម្បីដាក់ចេញជាសកម្មភាពអទិភាព និងភាពប្រទាក់ក្រឡាគ្នាធានាសុខដុមនីយកម្ម និងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិ។

កិច្ចប្រជុំរយៈពេលមួយថ្ងៃ មានរបៀបវារៈដូចខាងក្រោម៖
១.បទបង្ហាញ ស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នៃ យ.ស.ក. ដោយតំណាង អ.គ.ហ.
២.ការពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ នៃ យ.ស.ក.
៣.បទបង្ហាញ ស្តីពីសេចក្តីព្រាងរបាយការណ៍ប្រសិទ្ធភាពនៃយន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល
៣.បទបង្ហាញ ស្តីពីសេចក្តីព្រាងនៃការបង្កើតក្រុមការងារអចិន្រ្តៃយ៍ (Permanent Working Group (PWG)
៤.បទបង្ហាញ ស្តីពីការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយក្នុងក្របខណ្ឌ យ.ស.ក. ជួយគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល និង
៥.បទបង្ហាញស្តីពី កិច្ចដំណើរការក្នុងការបំពេញទស្សនកិច្ចសិក្សានៅ PEMANDU នៃប្រទេសម៉ាឡេស៊ី៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP