កិច្ចប្រជុំពិនិត្យវឌ្ឍនាភាពនៃការអនុវត្ត “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលី និងកម្ពុជា២០២៥-២០២៩”

១១ មិថុនា ២០២៦

,  

3

Banner
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនាភាពនៃការអនុវត្ត “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលី និងកម្ពុជា” នៅវិមានរដ្ឋាភិបាល នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រោមអធិបតីភាពសហដឹកនាំកិច្ចប្រជុំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។

កិច្ចប្រជុំនេះផ្តោតសំខាន់លើវឌ្ឍនភាពសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅដែលជាឆ្នាំទីមួយនៃការអនុវត្ត “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលី និងកម្ពុជា ២០២៥-២០២៩” ទៅតាមគោលបំណង និងលទ្ធផលរំពឹងទុកនីមួយៗ និងផ្តល់ឱកាសសម្រាប់ការចូលរួមមតិយោបល់ពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានចូលរួម។ តាមរយៈនេះ ឯកឧត្តម ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានគូសបញ្ជាក់អំពីសារៈសំខាន់ និងលទ្ធផលសម្រេចបានអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រោមកិច្ចសហការ និងការគាំទ្រដោយរាជរដ្ឋាភិបាលអូស្ត្រាលី ជាពិសេសការគាំទ្រដល់ការងារគណនេយ្យភាពសង្គម ដែលបានជួយជំរុញដល់អង្គភាពផ្តល់សេវានៅមូលដ្ឋានក្នុងការបំពេញការងារឆ្លើយតបទៅនឹងស្តង់ដារ ប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សង្គម។ ជាមួយគ្នានេះការងារគណនេយ្យភាពសង្គម បានបង្កើនការចូលរួមពីប្រជាពលរដ្ឋក្នុងដំណើរការកសាងផែនការនៅមូលដ្ឋាន ការផ្តល់មតិត្រលប់ និងការលើកកម្ពស់ដល់ប្រជាធិបតេយ្យឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបានបង្ហាញអំពីការតាំងចិត្តរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលអូស្ត្រាលី ជាពិសេសតាមរយៈ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលី និងកម្ពុជា ២០២៥-២០២៩ នេះ ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវលទ្ធផលរំពឹងទុកនៃផែនការអនុវត្តរយៈពេល០៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ ទី២) នៃកម្មវិធីជាតិសម្រាប់ការភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (កជទី២) របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូតអូស្រ្តាលី ក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ ៨០រូប (ស្រី១៨រូប)។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP