ជំនួបពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងកម្មវិធីស្បៀងអាហារពិភពលោក (WFP)

១៩ ឧសភា ២០២៦

,  

13

Banner
ទីស្តីការក្រសួងមហាផ្ទៃ ថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូចដែលធន់នឹងអាកាសធាតុ បានដឹកនាំជំនួបពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយមានការសហការ និងសម្របសម្រួលពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើកិច្ចការងារអាហារូបត្ថម្ភនៅកម្ពុជា។


កិច្ចប្រជុំពិភាក្សានេះ ផ្តោតលើគោលបំណងអំពីស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជា បញ្ហាប្រឈមនៃរបបអាហារមិនល្អ និងតួនាទីរបស់កម្មវិធី WFP ក្នុងការគាំទ្រការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលើកកម្ពស់របបអាហារសុខភាព និងប្រព័ន្ធអាហារដែលមាននិរន្តរភាព។

នៅក្នុងជំនួបពិភាក្សានេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី មន្រ្តីលេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្រ្តីកម្មវិធីស្បៀងអាហារពិភពលោក (WFP) សរុបចំនួន ១០រូប ក្នុងនោះស្ត្រី ៣រូប៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP