ការរៀបចំឯកសារបណ្តុះបណ្តាលលើការអនុវត្តគម្រោងសាកល្បងនៃការបន្សុាំនឹងការប្រែប្រួលអាកាសធាតុតាមរយៈការងារគណនេយ្យភាពសង្គម

២៧ មេសា ២០២៦

,  

26

Banner
ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃទីចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ធស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជា ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម តំណាង ឯកឧត្តម ម៉ាអុន ម៉ាអូនណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ផ្តល់យោបល់លើឯកសារបច្ចេកទេសមួយចំនួនសម្រាប់បណ្តុះបណ្តាលដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ក្នុងការអនុវត្តគម្រោងសាកល្បងនៃការបន្សុំានឹងការប្រែប្រួលអាកាសធាតុតាមរយៈក្របខ័ណ្ឌការងារគណនេយ្យភាពសង្គម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារនៃមេរៀនបណ្តុះបណ្តាល ទៅដល់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ រួមមាន៖
១. ទិដ្ឋភាពទូទៅនៃការអនុវត្តការងារគណនេយ្យភាពសង្គម តួនាទី និងការទទួលខុសត្រូវផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ(ម៉ូឌុល១)
២. តម្លាភាព និងភាពទទួលបានព័ត៌មានសម្រាប់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងវិស័យកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ(ម៉ូឌុល២)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាង លេខាធិការដ្ឋាន គ.ជ.អ.ប. មន្ទីរកសិកម្មខេត្ត អង្គការ HEKS/EPER និងអង្គការស្តារកម្ពុជា សរុបចំនួន៨រូប ស្រី១រូប។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP