កិច្ចប្រជុំស្តីពីការសហការសម្របសម្រួល និងការគាំទ្រដល់ដំណើរការ ការរៀបចំក្របខណ្ឌមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

២២ កញ្ញា ២០២៦

,  

4

Banner
រាជធានីភ្នំពេញ៖នាថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការសហការសម្របសម្រួល និងការគាំទ្រដល់ដំណើរការ ការរៀបចំក្របខណ្ឌមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងបរិស្ថាន និងក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន១៤រូប ស្រី៥រូប។
កិច្ចប្រជុំនេះមានគោលបំណង បង្ហាញសមាសភាពតួនាទី ភារកិច្ច និងរបៀបបំពេញការងាររបស់ក្រុមការងារអន្តរក្រសួងសម្រាប់សម្របសម្រួលការអនុវត្តគម្រោង មូលនិធិអាកាសធាតុបៃតង Green Climate Fund (GCF) សាវតាគម្រោង លទ្ធផលរំពឹងទុក វឌ្ឍនភាពគម្រោង ផែនការសកម្មភាព ក្របខណ្ឌពេលវេលានៃការអនុវត្តគម្រោង ពិនិត្យ និងពិភាក្សាលើឯកសារទស្សនទានស្តីពីការរៀបចំក្របខណ្ឌមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងពិភាក្សាអំពីការសម្របសម្រួល គាំទ្រដំណើរការរៀបចំក្របខណ្ឌមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំគឺដើម្បីបង្កើតឱ្យមានការយល់ដឹងរួមអំពីលទ្ធផលរំពឹងទុក ផែនការសកម្មភាពនិងក្របខណ្ឌពេលវេលានៃការអនុវត្តគម្រោង គាំទ្រដល់ដំណើរការសម្របសម្រួលលើការរៀបចំមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងឯកភាពលើឯកសារទស្សនទានស្តីពីការរៀបចំក្របខណ្ឌមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងកំណត់ពេលវេលាកិច្ចប្រជុំបន្ទាប់របស់ក្រុមការងារបច្ចេកទេស៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP