«វេទិកាស្ដីពីផែនការវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (3rd Climate Adaptation Investment Planning Forum - CAIP2026)»

១៨ កញ្ញា ២០២៦

,  

5

Banner
ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមក្នុង «វេទិកាស្ដីពីផែនការវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (3rd Climate Adaptation Investment Planning Forum - CAIP2026)» ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្នាក់ការកណ្តាល ADB រាជធានីម៉ានីល ប្រទេសហ្វីលីពីន
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
វេទិកាសកលប្រចាំឆ្នាំនេះ គឺជាវេទិកាសំខាន់មួយដែលប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ មូលនិធិអាកាសធាតុសកល ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរចំណេះដឹង ឧបករណ៍ វិធីសាស្ត្រ និងបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំផែនការវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

វេទិកាសកលប្រចាំឆ្នាំនេះ គឺជាវេទិកាសំខាន់មួយដែលប្រមូលផ្តុំតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ មូលនិធិអាកាសធាតុសកល ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរចំណេះដឹង ឧបករណ៍ វិធីសាស្ត្រ និងមេរៀនបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំផែនការវិនិយោគដែលបន្ស៊ាំនឹងអាកាសធាតុ។

ទន្ទឹមនេះ វេទិកាបានផ្តោតសំខាន់លើ ការកំណត់សកម្មភាពអាទិភាព និងការគាំទ្រដល់ការយកផែនការវិនិយោគទៅអនុវត្តជាក់ស្តែង ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដើម្បីកៀរគរប្រភពធនធាន និងពន្លឿនការវិនិយោគលើផែនការបន្ស៊ាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP