ពិធីប្រកាសការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

៣០ កក្កដា ២០២៦

,  

33

Banner
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមក្នុងពិធីប្រកាសការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់រដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
កម្មវិធីនេះ បានប្រព្រឹត្តិទៅក្រោមសហធិបតី លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្ត្រីក្រសួងកិច្ចការពហុវប្បធម៌ និងជារដ្ឋមន្រ្តីក្រសួងអាជីវកម្មខ្នាតតូចនៃប្រទេសអូស្រ្តាលី និងលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា តំណាងទូតសហព័ន្ធអាល្លឺម៉ង់ មន្រ្តីរាជរដ្ឋាភិបាលពីបណ្តាក្រសួង ស្ថាប័ន លេខាធិការដ្ឋាន គ.ជ.អ.ប. ដៃគូអភិវឌ្ឍន៍ រួមជាមួយអ្នកពាក់ព័ន្ធនានា ប្រមាណជា៤០រូប។
រាជរដ្ឋាភិបាលកម្ពុជា បានទទួលអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារសង្គម និងសុខភាព ដំណាក់កាលទី២ (Operational Plan 2025 on Improving Social Protection and Health II - ISPH II) ក្រោមការគាំទ្រភាពជាដៃគូរវាងប្រទេសអូស្រ្តាលី និងសហព័ន្ធអាល្លឺម៉ង់ ដើម្បីអនុវត្តការងារពង្រឹងប្រព័ន្ធគាំពារសង្គម ប.ស.ស. និង IDPoor នៅកម្ពុជា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧។ តាមរយៈគម្រោងខាងលើ កម្មវិធីកែលម្អការងារគាំពារសង្គម និងសុខភាព II (ISPH 2) គឺជាសកម្មភាពអាទិភាពសំខាន់ក្នុងវិស័យអាទិភាពគន្លិះទាំង៥ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ស្របទៅនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ និងដើម្បីចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងជួយគ្រួសារងាយរងគ្រោះដែលកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ច និងវិបត្តិនានា ប្រទេសអូស្ត្រាលីបានផ្តល់ជំនួយបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី ក្នុងគោលបំណងការគាំពារ និងជួយកសាងប្រព័ន្ធគាំពារសង្គមដែលមានលក្ខណៈរួមបញ្ចូលភាពធន់ និងការឆ្លើយតបទៅនឹងផលប៉ះពាល់កាន់តែច្រើន៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP