សិក្ខាសាលា ស្ដីពីការរៀបចំសំណើជំនួយបច្ចេកទេសរបស់កម្ពុជា ទៅកាន់បណ្ដាញសាន់ទីអាហ្គោស្ដីពីការបាត់បង់និងការខូចខាត

៣១ កក្កដា ២០២៦

,  

32

Banner
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមជាគណៈអធិបតីក្នុង «សិក្ខាសាលា ស្ដីពីការរៀបចំសំណើជំនួយបច្ចេកទេសរបស់កម្ពុជា ទៅកាន់បណ្ដាញសាន់ទីអាហ្គោស្ដីពីការបាត់បង់និងការខូចខាត»។

សិក្ខាសាលានេះ មានគោលបំណង ពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍសំណើគម្រោងទៅកាន់មូលនិធិសម្រាប់ឆ្លើយតបទៅនឹងការបាត់បង់ និងការខូចខាត (FRLD) ក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ លេខាធិការដ្ឋាន គ.ជ.អ.ប. គឺជាស្ថាប័នដែលទទួលបានហិរញ្ញប្បទានផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង និងត្រូវបានទទួលស្គាល់ពីមូលនិធិសម្រាប់ឆ្លើយតបទៅនឹងការបាត់បង់ និងការខូចខាត (FRLD) ។ សិក្ខាសាលានេះ ត្រូវបានសម្របសម្រួលឡើងដោយក្រសួងបរិស្ថាន សហការជាមួយអង្គការ GIZ ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួន ៩៨ រូប។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP