ពិធីបិទសិក្ខាសាលាចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល

២៣ កក្កដា ២០២៦

,  

3

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំពិធីបិទសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី «ការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅសាលប្រជុំ S ទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពសហប្រធានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លេខាធិការដ្ឋាននៃគណៈកម្មាធិការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ សមាគមន៍ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងមន្ទីរមុខងារសាធារណៈ អធិការប៉ុស្តិ៍នគរបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណ ៤៣០០រូប។
ក្នុងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បិទសិក្ខាសាលា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អប្រសើរ រៀបចំសិក្ខាសាលានេះឡើងរហូតទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងសម្រេចបានតាមគោលបំណងដែលបានកំណត់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកថា សិក្ខាសាលានាថ្ងៃនេះ មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែកបទពិសោធល្អៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួមគ្នារវាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទន្ទឹមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ជឿជាក់ថា លទ្ធផលនៃសិក្ខាសាលា នាពេលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ក្នុងការបន្តពង្រឹងការដឹកនាំ ការគាំទ្រ និងការចូលរួមធ្វើឱ្យចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូកាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ ដោយបានបង្កើតការប្តេជ្ញាចិត្តរួម ក្នុងការធ្វើឱ្យចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្លាយជាចលនាដែលមានការចូលរួមយ៉ាងសកម្មពីរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។
ជាទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. បានស្នើឱ្យថ្នាក់ដឹកនាំរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមដឹកនាំ ជំរុញ គាំទ្រ និងតាមដានដំណើរការផ្តល់សេវារបស់សាលារៀន មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកជាប្រចាំ ដើម្បីឱ្យការកែលម្អគុណភាពសេវាសាធារណៈក្លាយជាវប្បធម៌ការងាររបស់អង្គភាព ពោលគឺមិនមែនជាការអនុវត្តតែក្នុងអំឡុងពេលនៃការប្រឡងប្រណាំងនោះឡើយ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានជំរុញកសាង និងបង្កើតឱ្យមានអង្គភាពផ្តល់សេវាគំរូក្នុងដែនដីរបស់ខ្លួន អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានផែនការមេ គោលដៅ និងទស្សនវិស័យច្បាស់លាស់ ដើម្បីពង្រឹងមណ្ឌលសុខភាព សាលារៀន និងមន្ទីរពេទ្យឱ្យក្លាយទៅជាអង្គភាពផ្តល់សេវាសាធារណៈគំរូ។
គួរបញ្ជាក់ថា អង្គសិក្ខាសាលាទាំងមូលបានស្តាប់បទបង្ហាញ និងការចែករំលែកបទពិសោធសំខាន់ៗពាក់ព័ន្ធនឹងតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមគាំទ្រចលនាប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំងបទពិសោធជាក់ស្តែងពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់មួយចំនួន ដែលបានដឹកនាំ សម្របសម្រួល គាំទ្រ និងកសាងអង្គភាពផ្តល់សេវាសាធារណៈ រហូតទទួលបានជ័យលាភីជាបន្តបន្ទាប់ ។ ក្រៅពីនេះ អង្គសិក្ខាសាលាក៏បានផ្លាស់ប្តូរមតិយោបល់ និងការពិភាក្សាយ៉ាងផុលផុសអំពីមេរៀនបទពិសោធ បញ្ហាប្រឈម និងសំណើដំណោះស្រាយនានា សម្រាប់យកទៅអនុវត្តនៅតាមមូលដ្ឋានឱ្យមានលក្ខណៈកាន់តែគ្រប់ជ្រុងជ្រោយ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP