កិច្ចប្រជុំបច្ចេកទេសសម្រាប់កម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងនៅប្រទេសកម្ពុជា ដំណាក់កាលទី២” (ISD II)

២២ កក្កដា ២០២៦

,  

4

Banner
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបច្ចេកទេស សម្រាប់កម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងនៅប្រទេសកម្ពុជា ដំណាក់កាលទី២” (ISD II) បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តដោយ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ក្នុងនាមឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.។
សូមជម្រាបជូនថា កម្មវិធី “ធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងនៅប្រទេសកម្ពុជា ដំណាក់កាលទី២” (ISD II) គឺជាគំនិតផ្តួចផ្តើមមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដោយកម្មវិធីនេះទទួលបានហិរញ្ញប្បទានពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រួមជាមួយការចូលរួមបដិភាគពីទីភ្នាក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងជំនួយអភិវឌ្ឍន៍លុចសំបួរ(LuxAid)។
កិច្ចប្រជុំបច្ចេកទេសនេះ មានសមាសភាពអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយក ប្រធានអង្គភាព ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត អស់លោក លោកស្រីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង មន្ទីរជំនាញជុំវិញខេត្តសៀមរាប តំណាងអង្គការសង្គមស៊ីវិល៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP