កិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១១ របស់ធនាគារពិភពលោក

២៥ ឧសភា ២០២៦

,  

18

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម តំណាងខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមលើកទី១១ របស់ធនាគារពិភពលោក។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលនូវគោលបំណង និងកម្មវិធីនៃបេសកម្មគាំទ្រការអនុវត្តគម្រោង ព្រមទាំងផែនការសកម្មភាពដែលបានព្រមព្រៀងគ្នាកាលពីដំណើរបេសកម្មគាំទ្រការអនុវត្តគម្រោងលើកទី១០ កន្លងមក។
ឯកឧត្តម ម៉ាអុន ម៉ាអូណាត បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី ធនាគារពិភពលោក និងអង្គការសង្គមស៊ីវិលជាដៃគូដែលបានគាំទ្រ និងចូលរួមចំណែកអនុវត្តការងារគណនេយ្យភាពសង្គម ព្រមទាំងឯកភាពក្នុងការពន្យារពេលការអនុវត្តគម្រោងរហូតដល់ដំណាច់ឆ្នាំ២០២៦ ដើម្បីសម្រេចឱ្យបាននូវគោលបំណង និងលទ្ធផលគម្រោងសម្រាប់ធានានូវនិរន្តរភាពការងារគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលាជាតិរដ្ឋបាលមូលដ្ឋាន នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ធនាគារពិភពលោក ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា អង្គការទស្សនៈពិភពលោកអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ សរុបចំនួន ៣៨រូប ស្រី១០រូប។
សូមគូសបញ្ជាក់ផងដែរថា បេសកកម្មគាំទ្រការអនុវត្តគម្រោងគណនេយ្យភាពសង្គមរបស់ធនាគារពិភពលោក លើកទី១១នេះ បានកំណត់យកខេត្តគោលដៅចំនួន ២ គឺខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដើម្បីពិនិត្យមើលនូវវឌ្ឍនភាព បញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពបន្ទាប់ ដើម្បីធានាពង្រឹងការរអនុវត្តគម្រោង ក៏ដូចជាការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP