កិច្ចប្រជុំពិភាក្សាស្ដីពីការគាំទ្រ តាមដាន និងត្រួតពិនិត្យលើបញ្ហាប្រឈមនានានៃការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

១០ មេសា ២០២៦

,  

19

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការគាំទ្រ តាមដាន និងត្រួតពិនិត្យលើបញ្ហាប្រឈមនានានៃការអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌតាមប្រព័ន្ធ Zoom ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអភិបាលរងរាជធានី ខេត្តទទួលបន្ទុកការងារអប់រំ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានរតនាគារនៃរាជធានី ខេត្តទាំង២៥ នាយករដ្ឋបាលនិងទីចាត់ការគ្រប់គ្រងហិរញ្ញវត្ថុ ទីចាត់ការគ្រប់គ្រងធនធានមនុស្សរាជធានី ខេត្ត និងអភិបាល អភិបាលរងទទួលបន្ទុការងារអប់រំ និងប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស តាមរយៈប្រព័ន្ធ Zoom meeting ប្រមាណជា៥០០គណនី។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាព និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងការគ្រប់គ្រង ចាត់ចែង អនុវត្តមុខងារ និងផ្តល់សេវាក្នុងវិស័យអប់រំ យុវជន និងកីឡាដែលផ្ទេរទៅឱ្យបានប្រសើរឡើង ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន ស្របតាមអនុក្រឹត្យលេខ២១៣ អនក្រ.បក ស្តីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាទៅលើបញ្ហាប្រឈមនានាក្នុងការអនុវត្តមុខងារនៃវិស័យអប់រំ និងបានពិភាក្សាទៅលើដំណោះស្រាយពាក់ព័ន្ធនឹង (១). ការគ្រប់គ្រងបុគ្គលិកអប់រំ (២). ការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ (៣). ទំនាក់ទំនងការងារ និងខ្សែគណនេយ្យភាព និង (៤). ផ្សេងៗ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP