កិច្ចប្រជុំគាំទ្របច្ចេកទេស និងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកមោងឫស្សី នៃខេត្តបាត់ដំបង

២០ សីហា ២០២៦

,  

34

Banner
សាលាស្រុកមោងឫស្សី៖ នាថ្ងៃ ៧កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក មុំ ណារ៉ែន អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកឫស្សី នៃខេត្តបាត់ដំបង និងបានផ្តល់ណែនាំដល់ការិយាល័យ អង្គភាពជំនាញ ចំណុះរដ្ឋបាលស្រុកយកចិត្តទុកដាក់ផ្តល់ព័ត៌មានលម្អិតនៃការបំពេញការងារជូនដល់ក្រុមការងារ ដើម្បីមានមូលដ្ឋានកំណត់មុខតំណែងវិជ្ជាជីវៈ ឲ្យសមស្របក្នុងការអនុវត្តការងារនាពេលអនាគត។
អភិបាលរងស្តីទី នៃគណៈអភិបាលស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ក៏មានមតិស្វាគមន៍ដល់ក្រុមការងារអន្តរក្រសួង និងណែនាំដល់បណ្តាលការិយាល័យ អង្គភាពជំនាញ សូមចូលរួមយ៉ាងសកម្មជាមួយក្រុមការងារដើម្បីឲ្យកិច្ចប្រជុំប្រកបដោយការប្រសិទ្ធភាព។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យ អង្គភាពជំនាញទាំង១៣ នៃរដ្ឋបាលស្រុកឬស្សី ដើម្បីបង្កើតជាមូលដ្ឋានគំរូសម្រាប់រដ្ឋបាលក្រុង ស្រុក និងខណ្ឌផ្សេងទៀត ក្នុងការជំរុញ និងពង្រឹងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។
មុនផ្តល់កិច្ចគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញ ក៏មានការធ្វើបទបង្ហាញដល់មន្រ្តីចំណុះរដ្ឋបាលស្រុក ស្តីពីការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ផងដែរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងមុខងារសាធារណៈ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ អភិបាល អភិបាលរងទទួលបន្ទុក លោក-លោកស្រីក្រុមការងារវិភាគមុខងារតាមការិយាល័យ តំណាងការិយាល័យ និងអង្គភាពចំណុះទាំង១៣ មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋបាលស្រុកឫស្សី និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៤១ រូប (ស្ត្រី ១០រូប)។
ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. បានសម្របសម្រួលបែកចែកជាក្រុមតូចដើម្បីផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យ អង្គភាពជំនាញក្រោមចំណុះរដ្ឋបាលស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។
ជាទិសដៅអនុវត្តបន្ត ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. បូកសរុបរបាយការណ៍នៃដំណើរការចុះគាំទ្រតាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែង នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំង៥គោលដៅ ដើម្បីធ្វើជាគម្រូបង្ហាញដល់បណ្តាក្រុង ស្រុក ខណ្ឌ ផ្សេងទៀត ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP