កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ "ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ"

២៧ សីហា ២០២៦

,  

51

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ "ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ" ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ សរុប ៩រូប (ស្រី ៤រូប)។
នាឱកាសនោះ លោក លី ប៊ុនថៃ ទីប្រឹក្សាបច្ចេកទេស បានធ្វើបទបង្ហាញលម្អិតជូនអង្គប្រជុំអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ទាប់ពីបានស្ដាប់បទបង្ហាញ អង្គប្រជុំបានបន្តធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់យ៉ាងផុសផុលលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖ ១. ការរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ២. តួនាទី និងភារកិច្ចរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ៣. ផែនការអនុវត្តបន្ត និងការងារផ្សេងៗ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP