កិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

២៤ សីហា ២០២៦

,  

7844

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង (ជាន់ទី៩) នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣៖
ទី១៖ ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទី២៖ ប្រមូលធាតុចូល បទពិសោធ និងអនុសាសន៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីកែលម្អខ្លឹមសារឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។
ទី៣៖ ពង្រឹងយន្តការ និងក្របខ័ណ្ឌគតិយុត្តក្នុងការគ្រប់គ្រងចំណូល ចំណាយ ព្រមទាំងការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមគោលការណ៍អភិបាលកិច្ចល្អ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពខ្ពស់។
ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីផ្តល់លទ្ធភាព និងស្វ័យភាពកាន់តែទូលំទូលាយដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP