សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ ថ្ងៃទី២

៣១ កក្កដា ២០២៦

,  

29

Banner
រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ន ប៊ុនថារិទ្ធ អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋានគ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពបើកសិក្ខសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ នៅថ្ងៃទី២។
នាឱកាសនៃសិក្ខាសាលានេះ លោក ម៉ន ប៊ុនថារិទ្ធ បានពាំនាំនូវមតិផ្ដាំផ្ញើពីសំណាក់ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងថ្លែអំណរគុណចំពោះវត្តមានដ៏ថ្លៃថ្លារបស់លោក លោកស្រី តំណាងរដ្ឋបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តរតនគិរី ព្រមទាំងអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍មកពីខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់នាថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា ក្រោយពីបានដាក់ឱ្យនូវយុទ្ធសាស្ត្រស្ដីពីការប្រាស្រ័យទាក់ទង ក៏ដូជាការអនុវត្តយុទ្ធសាស្រ្តនេះ និងយោងតាមលទ្ធផលនៃការវាយតម្លៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០–២០២០) បានបង្ហាញថា បើទោះបីជាយុទ្ធសាស្ត្រស្តីពីការប្រាស្រ័យទាក់ទង និងសេចក្តីណែនាំស្តីពីការផ្សព្វផ្សាយព័ត៌មាននានា ត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តតាំងពីដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីជាតិក៏ដោយ ក៏ការយល់ដឹងរបស់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សាធារណជន និងអ្នកពាក់ព័ន្ធ អំពីចក្ខុវិស័យ គោលបំណង និងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅមានកម្រិតនៅឡើយ ដូចនេះការកែលម្អ ការពង្រឹង និងការអនុវត្តយុទ្ធសាស្រ្តស្ដីពីការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺជាសកម្មភាពអាទិភាពដែលត្រូវបន្តអនុវត្តនៅក្នុងកម្មវិធីជាតិដំណាក់កាលទី២ ដើម្បីធានាឱ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ អំពីចក្ខុវិស័យ គោលបំណង គោលដៅ និងសមិទ្ធផលនានា នៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សំដៅបង្កើនការយល់ដឹង និងការគាំទ្រដោយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា។
ជាមួយគ្នានេះផងដែរ លោកក៏បានថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ដែលបានដឹកនាំ និងសម្របសម្រួលការពិនិត្យឡើងវិញ និងកែសម្រួលយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងស្របទៅតាមការវិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលធានាឱ្យការពង្រឹង និងកែលម្អវិធីសាស្រ្តនានានៃការប្រាស្រ័យទាក់ទងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
នាឱកាសនៃសិក្ខាសាលានេះផងដែរ ក៏មានមតិចំណាប់អារម្មណ៍ពីដៃគូអភិវឌ្ឍ តំណាងដោយលោក ម៉ែន គុណរ័ត្ន ប្រធានក្រុមការងារវិមជ្ឈការនៃកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដំណាក់កាលទី២ (GIZ-ISDII) ដោយលោកបានធ្វើការគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ នឹងនាំឱ្យភាគីពាក់ព័ន្ធនីមួយៗអាចទទួលបានព័ត៌មានច្បាស់លាស់ និងទាន់ពេលវេលាអំពីដំណើរការ ឫជំហាននានាដែលខ្លួនត្រូវអនុវត្ត ឬត្រូវចូលរួម។ ជាការពិតណាស់ ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំប្រកបដោយប្រសិទ្ធភាពជាការលើកកម្ពស់ដល់ការចូលរួម ហើយការចូលរួមលើកកម្ពស់ដល់ការងារអភិបាលកិច្ច ពិសេសលើជ្រុងនៃតម្លាភាព និងគណនេយ្យភាព ព្រមទាំងអាចជំរុញដល់កិច្ចសហការរវាងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ នៅក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយនិរន្តភាពផងដែរ។
គួររំលឹកផងដែរថាសិក្ខាសាលានេះរៀបចំឡើង ចំនួន ០២ថ្ងៃ គឺនៅថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៧ ដោយនៅថ្ងៃទី១ នៃសិក្ខាសាលាគឺមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ រីឯនៅថ្ងៃទី២ នឹងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលការរៀបចំឡើងចំនួន២ថ្ងៃនេះក្នុងគោលបំណង ដើម្បីពិនិត្យ និងពិគ្រោះទៅលើសេចក្ដីព្រាងយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង ក៏ដូចជាប្រមូលធាតុចូលបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងនេះដែលរៀបចំដោយក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានគ.ជ.អ.ប. មានលក្ខណៈល្អប្រសើរ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលនឹងធ្វើឱ្យយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងដែលរៀបចំឡើងនេះ ក្លាយជាឯកសារគោលបម្រើដល់ការផ្សព្វផ្សាយលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានលឿនរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម
ជារួមរាល់មតិយោបល់ សំណើ សំណូមពរ របស់តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធដែលបានលើកឡើងនៅក្នុងសិក្ខាសាលានាថ្ងៃនេះ និងត្រូវប្រមូលជាធាតុចូលដើម្បីរួមផ្សំជាមួយនឹងមតិយោបល់ដែលបានពិគ្រោះពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រស្ដីពីការប្រាស្រ័យទាក់ទងដែលរៀបចំឡើងនាពេលនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សិក្ខាសាលាពិគ្រោះយោបល់នេះក៏មានកាអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យខេត្តកោះកុង និងខេត្តរតនគិរី ព្រមទាំងមន្ត្រីទទួលបន្ទុកទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន និងអ្នកពាក់ព័ន្ធសរុបចំនួន ៣៥រូប ស្រី៣រូប៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP