កិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅលេខាធិការដ្ឋាន គ.ជ.អ.ប. សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ

២៤ កក្កដា ២០២៦

,  

29

Banner
ទីស្តីការក្រសួមហាផ្ទៃ ៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទការងារសវនកម្មផ្ទៃក្នុង នៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ សរុបប្រមាណ ២៥ រូប ។
ក្នុងឱកាសបើកកិច្ចប្រជុំ បន្ទាប់ពីប្រកាសហេតុ និងណែនាំសមាសភាពចូលរួមរួចមក ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាបន្តបន្ទាប់ តំណាងគណៈប្រតិភូសវនកម្មផ្ទៃក្នុង បានឡើងអានសេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការធ្វើសវនកម្មផ្ទៃក្នុង នៅលេខាធិការដ្ឋាន គ.ជ.អ.ប. សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ដោយបានរាយការណ៍អំពីលទ្ធផលការងារសម្រេចបាន ព្រមទាំងលើកឡើងនូវចំណុចវិជ្ជមាន និងអនុសាសន៍មួយចំនួន ដើម្បីកែលម្អ និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងមតិបូកសរុប ដោយបានកោតសរសើរចំពោះកិច្ចសហការយ៉ាងល្អប្រសើររវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារសវនកម្ម ព្រមទាំងបានផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងគោលបំណងលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការងារឱ្យកាន់តែមានភាពរលូន និងធានាបាននូវអនុសាសន៍ណែនាំផ្លូវការនាពេលខាងមុខ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP