កិច្ចប្រជុំស្តីពីការពង្រឹង និងតម្រង់ទិសការអនុវត្ត ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ ដល់រាជធានី ខេត្ត

០៩ មេសា ២០២៦

,  

10

Banner
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី បានដឹកនាំសម្របសម្រួលកិច្ចប្រជុំស្តីពីការពង្រឹង និងតម្រង់ទិសការអនុវត្ត ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ ដល់រាជធានី ខេត្ត។
កិច្ចប្រជុំតម្រង់ទិសនេះ មានគោលបំណង ដើម្បីគាំទ្រដល់រាជធានី ខេត្ត ក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ ឱ្យស្របតាមផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយគ្នានេះ លេខាធិការដ្ឋាន គ.ជ.អ.ប. ក៏បានជំរុញដល់ការរៀបចំបិទ សេចក្តីសម្រេចរួម ឆ្នាំ២០២៥ និងសេចក្តីសម្រេចរួមឆ្នាំ២០២៦ ផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ(ZOOM) ដោយមានការចូលរួមពីមន្រ្តីលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារបច្ចេកទេសថ្នាក់រាជធានី ខេត្ត សរុបប្រមាណ៤០រូប ស្រី១៩ រូប។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP