កិច្ចប្រជុំពិគ្រោះយោបល់នៃការរៀបចំថ្នាលដាក់ពិន្ទុសហគមន៍ឌីជីថល (Digital Community Scorecard)

០៩ មេសា ២០២៦

,  

11

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នៃការរៀបចំថ្នាលដាក់ពិន្ទុសហគមន៍ឌីជីថល ជាមួយនឹងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា អង្គការឃែរអន្តរជាតិ អង្គការAPI និងក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប.។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលព័ត៌មាន និងផ្តល់ធាតុចូលលើចំនុចសំខាន់ៗដូចជា ១. ដំណើរការរៀបចំ និងការអនុវត្តជំហានព្យុះគំនិត (Digital Scorecard Brainstorm) ដើម្បីកំណត់លក្ខណៈសម្បត្តិ និងលក្ខណៈវិនិច្ឆ័យដោយក្រុមជនងាយរងគ្រោះ ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ២. ដំណើរការរៀបចំ និងការអនុវត្តជំហានដាក់ពិន្ទុដោយក្រុមជនងាយរងគ្រោះ ប្រជាពលរដ្ឋ និងដោយអង្គភាពផ្តល់សេវា ៣. ដំណើរការរៀបចំ និងការអនុវត្តជំហានកិច្ចប្រជុំឯកវិស័យ ៤. ដំណើរការរៀបចំ និងការអនុវត្តជំហានកិច្ចប្រជុំពហុវិស័យ និងបង្កើតផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម ( JAAP)។
ថ្លែងក្នុងមតិបើក លោក សុខ ជឿន ប្រធានអង្គប្រជុំក៏បានលើកទឹកចិត្ត ដល់អ្នកចូលរួម សហការ និងចែករំលែកទិន្នន័យ ក៏ដូចជាព័ត៌មាននានាពាក់ព័ន្ធនឹងការដាក់ពិន្ទុសហគមន៍ដូចជាលក្ខណៈវិនិច្ឆ័យ ឬសូចនាករតាមវិស័យ ចំនុចខ្លាំង ចំនុចខ្សោយ តម្រូវការ ដំណោះស្រាយ និងសកម្មភាពអាទិភាពជាដើម។
សូមគូសបញ្ជាក់ថា ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក លេខាធិការដ្ឋាន គ.ជ.អ.ប. បាន និងកំពុងដាក់ឲ្យអនុវត្តនូវប្រព័ន្ធ ឬថ្នាលឌីជីថលមួយចំនួនរួមមាន ១. ប្រព័ន្ធត្រួតពិនិត្យ តាមដានការអនុវត្តសកម្មភាពការងារគណនេយ្យភាពសង្គម (SA M&E Database System) ២. កម្មវិធីទូរសព្ទដៃគណនេយ្យភាពសង្គម (SA Mobile App) ៣. ថ្នាលកម្មវិធីសិក្សាពីចម្ងាយ (learning.ncdd.gov.kh) និង ៤. គ្រោងដាក់ឲ្យដំណើរការ និងប្រើប្រាស់ថ្នាលដាក់ពិន្ទុសហគមន៍ឌីជីថលនេះផងដែរក្នុងពេលខាងមុខ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP