យុទ្ធសាស្រ្តនិរន្តរភាព ស្តីពីការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់

០៧ មេសា ២០២៦

,  

28

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃចន្ទ ៤រោច និងថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ និងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តនិរន្តរភាព ការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ ជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា។

យុទ្ធសាស្រ្តនិរន្តរភាពនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពជាភាពម្ចាស់ និងការទទួលខុសត្រូវរបស់អង្គភាពផ្តល់សេវានៅថ្នាក់ឃុំ សង្កាត់ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយផ្នែកតម្រូវការ ព្រមទាំងស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សូមគូសបញ្ជាក់ថា ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែលសម្របសម្រួលដោយធនាគារពិភពលោក លេខាធិការដ្ឋាន គ.ជ.អ.ប. សហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានជ្រើសរើសទីប្រឹក្សាឯករាជ្យក្នុងការរៀបចំយុទ្ធសាស្រ្តនិរន្តរភាពស្តីពីការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP