កិច្ចប្រជុំពិនិត្យមើលលើឯកសារហិរញ្ញវត្ថុ និងលទ្ធកម្ម នៃគម្រោង​រដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (LGCC3)

២១ សីហា ២០២៦

,  

36

Banner
រាជធានីភ្នំពេញ៖ នារព្រឹក ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើឯកសារគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ។
កិច្ចប្រជុំ​នេះរៀបចំឡើងពេញមួយថ្ងៃ ដោយមានការចូលរួមពីក្រុមការងារគម្រោង LGCC3 នៃលេខាធិការដ្ឋាន គ.ជ.អ.ប. ទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសរុបចំនួន ១៣ រូប​ ក្នុងនោះស្រី​ ៦រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំ៖
- ពិនិត្យ និងពិភាក្សាលើឯកសារគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្ម ដែលបានរៀបចំឡើងដោយទីប្រឹក្សាបច្ចេកទេស។
- ប្រមូលធាតុចូល មតិយោបល់ និងអនុសាសន៍បន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អឯកសារឱ្យមានភាពរលូន សុក្រឹត និងមានប្រសិទ្ធភាពខ្ពស់។
- ធានាថាឯកសារបទដ្ឋានទាំងនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់យកទៅប្រើប្រាស់ក្នុងការអនុវត្តគម្រោង LGCC3 ។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP