ការសិក្សាស្រាវជ្រាវអំពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាគាំពារសង្គមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយេនឌ័រ

១៥ សីហា ២០២៦

,  

30

Banner
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការ និងដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះសិក្សា និងប្រមូលព័ត៌មានជាក់ស្តែងស្តីពីការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាគាំពារសង្គមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយេនឌ័រ នៅខេត្តបាត់ដំបង។
ក្រុមការងារបានចុះពិភាក្សាជាមួយរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកបវេល និងរដ្ឋបាលឃុំបវេល។
សូមបញ្ជាក់ថាការចុះសិក្សានេះ ទទួលបានការគាំទ្រពីគម្រោង "លើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាព ដំណាក់កាលទី២" (GIZ-ISPH-II) និងកម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី២ (GIZ-ISD-II) ដែលរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តចំនួន ០៣ (ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបាត់ដំបង) ក្រុង/ស្រុកចំនួន ០៦ និងឃុំ/សង្កាត់ចំនួន ០៨ ដោយមានគោលបំណងសំខាន់ៗដូចខាងក្រោម៖
• វាយតម្លៃតួនាទី និងការអនុវត្តជាក់ស្តែង៖ ពិនិត្យមើលការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាគាំពារសង្គម ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបនឹងយេនឌ័រ។
• កំណត់បញ្ហាប្រឈម៖ កំណត់អំពីបញ្ហាប្រឈមផ្នែកស្ថាប័នប្រតិបត្តិការ និងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
• រៀបចំអនុសាសន៍៖ ផ្តល់ជាអនុសាសន៍សម្រាប់ពង្រឹង និងកំណត់ជាផ្លូវការនូវមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP