ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនាទានរួមស្តីពី ការកំណត់តួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាគាំពារសង្គម ដែលឆ្លើយតបយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ក្នុងពិធីបើកកិច្ចប្រជុំ
ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានគូសបញ្ជាក់អំពីតួនាទីសំខាន់ៗរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម ដោយផ្តោតលើចំណុចគន្លឹះមួយចំនួន រួមមាន៖១).ការសម្របសម្រួលជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ ២). ការអនុវត្ត ៣).ការតាមដាន ត្រួទពិនិត្យ និងវាយតម្លៃ និង ៤).ការផ្សារភ្ជាប់ទៅនឹងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ជាមួយគ្ននេះ ឯកឧត្តម បន្ថែមទៀតថា ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តប្រកបដោយប្រសិទ្ធភាព ត្រូវរៀបចំ៖១).លិខិតបទដ្ឋានគតិយុត្តជាក់លាក់ និងពិនិត្យមើលការងារពាក់ព័ន្ធកិច្ចគាំពារសង្គម ស្ថិតក្នុងមុខងារជាជម្រើស ឬ មុខងារឃជាកាតព្វកិច្ច ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួនប្រមាណ ២៤រូប (ស្រ្តី៤រូប) ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖១). ពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារទស្សនាទានរួមស្តីពី ការកំណត់តួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាគាំពារសង្គម ដែលឆ្លើយតបយេនឌ័រ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង ២). ទទួលយកនូវការណែនាំតម្រង់ទិសពីឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងការរៀបចំឯកសារទស្សនាទានរួម ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
លទ្ធផលនៃកិច្ចប្រជុំនេះ រួមមាន៖
១).ទទួលបានការគាំទ្រពី
ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងថ្នាក់ដឹកនាំ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. លើខ្លឹមសារឯកសារទស្សនាទានរួម។
២). បានផ្តល់ការណែនាំតម្រង់ទិសឱ្យកែសម្រួលអំពីចំណុចខ្វះខាតមួយចំនួននៃឯកសារទស្សនាទានរួម។
៣). បានណែនាំ និងដាក់ទិសដៅឱ្យរៀបចំផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់កិច្ចគាំពារសង្គមដែលឆ្លើយតបយេនឌ័រ បរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
៤). រៀបចំលិខិតបទដ្ឋានគតិយុត្ត និងក្រមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តមុខងារកិច្ចគាំពារសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕