កិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពិនិត្យ ពិភាក្សា និងសម្របសម្រួលការរៀបចំរបាយការណ៍តាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីក

៣០ មិថុនា ២០២៦

,  

33

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប. (អគារ V)៖ នារសៀលថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីពិនិត្យ ពិភាក្សា និងសម្របសម្រួលការរៀបចំរបាយការណ៍តាមដាន ត្រួតពិនិត្យការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមការងារ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល លេខាធិការដ្ឋាន គ.ជ.អ.ប. និងមន្ត្រីជំនាញពាក់ព័ន្ធ។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្តោតលើការអនុវត្តសកម្មភាពអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល និងសាលាជាតិរដ្ឋបាលមូលដ្ឋាន ស្របតាមផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់ គ.ជ.អ.ប. ។
អង្គប្រជុំក៏បានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយអំពីចំណុចវិជ្ជមាន ចំណុចខ្វះខាត និងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានក្នុងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសបញ្ហាដែលត្រូវការការសម្របសម្រួល និងការគាំទ្រពីថ្នាក់ដឹកនាំ ដើម្បីធានាឱ្យការអនុវត្តកម្មវិធីកំណែទម្រង់កាន់តែមានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅ។
ក្នុងនាមជាប្រធានក្រុមការងារ ឯកឧត្តម ចាន់ សុធា បានណែនាំឱ្យសមាជិកក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មាន និងទិន្នន័យឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព ដើម្បីធានាថា របាយការណ៍អាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់លាស់អំពីសមិទ្ធផល បញ្ហាប្រឈម និងទិសដៅបន្តនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងអាចប្រើប្រាស់ជាឯកសារយោងសម្រាប់ថ្នាក់ដឹកនាំក្នុងការពិនិត្យ វាយតម្លៃ និងកំណត់ទិសដៅការងារបន្ត។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP