កិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូច ធន់នឹងអាកាសធាតុ

១១ កុម្ភៈ ២០២៦

,  

24

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃអង្គារ ៨ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម នី គឹមសាន អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​អនុប្រធាន​លេខាធិការ​ដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​លេខាធិការ​ដ្ឋាន​ គ.ជ.អ.ប. បានអញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិករខ្នាតតូច ធន់នឹងអាកាសធាតុ។


កិច្ចប្រជុំនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមទីប្រឹក្សា Landell Mills ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រុមការងារ ADB សរុបចំនួន ៤០ រូប (ស្ត្រី ៨ រូប) ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធ ZOOM ពីអ្នកពាក់ព័ន្ធ និងតំណាងខេត្តគោលដៅរបស់គម្រោង រួមមាន ខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម ព្រៃវែង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។


កិច្ចប្រជុំនេះ មានគោលបំណងបញ្ជាក់អំពីលទ្ធភាពជោគជ័យនៃគម្រោង ដោយផ្តោតលើលទ្ធភាពបច្ចេកទេស លទ្ធភាពសេដ្ឋកិច្ច និងការត្រៀមរៀបចំសម្រាប់ការអនុវត្តគម្រោង។ ជាមួយគ្នានេះផងដែរ កិច្ចប្រជុំបានពិភាក្សាដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លេខាធិការដ្ឋាន គ.ជ.អ.ប. និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖

១. ហេតុផល ផលប៉ះពាល់ លទ្ធផល និងទិន្នផលនៃគម្រោង

២. គំរូហិរញ្ញប្បទានដែលបានស្នើឡើង និងផែនការហិរញ្ញប្បទាន

៣. ជម្រើសគ្រប់គ្រងបំណុល និងលក្ខខណ្ឌនៃការទូទាត់សង

៤. ការរៀបចំការអនុវត្តគម្រោង និងសៀវភៅណែនាំស្តីពីការគ្រប់គ្រងគម្រោង

៥. ការបញ្ជាក់អំពីប្រភេទសុវត្ថិភាពសង្គម និងការត្រៀមខ្លួនជាស្រេចសម្រាប់តម្រូវការឯកសារដែលអាចអនុវត្តបាន៕


icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP