០៧ កុម្ភៈ ២០២៦
,31
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការអនុវត្តការងារគណនេយ្យភាពសង្គម ដល់រដ្ឋបាលខណ្ឌ និងអង្គភាពផ្តល់សេវា ដើម្បីធានាឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមក្នុងដែនរដ្ឋបាលខណ្ឌទួលគោកអាចប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងរដ្ឋបាលរាជធានីភ្នំពេញ អភិបាល និងអភិបាលរងខណ្ឌទទួលបន្ទុកការងារគណនេយ្យភាពសង្គម នាយករដ្ឋបាលខណ្ឌ ប្រធានការិយាល័យហិរញ្ញវត្ថុ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ប្រធានការិយាល័យស្រុកប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាពផ្តល់សេវា និងតំណាងអង្គការទស្សនៈពិភពលោកអន្តរជាតិ សរុបចំនួន ៥៣ រូប (ស្រីចំនួន១៦រូប)។
សូមគូសបញ្ជាក់ដែរថា ការងារគណនេយ្យភាពសង្គមបាននិងកំពុងអនុវត្តក្នុងរដ្ឋបាលឃុំ សង្កាត់ចំនួន១.៥៦០ នៅក្រុង ស្រុក ខណ្ឌគោលដៅចំនួន១៩១ នៃរាជធានី ខេត្តទាំង២៥ ដែលក្នុងនោះរដ្ឋបាលខណ្ឌទួលគោកជាគោលដៅថ្មី ក្នុងចំណោមរដ្ឋបាលខណ្ឌចំនួន៥ ដែលបានអនុវត្តការងារគណនេយ្យភាពសង្គមក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។
ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
