កិច្ចប្រជុំស្តីពីការពិភាក្សាលើរបាយការណ៍ការសិក្សាជម្រើស សម្រាប់បង្កើតអង្គភាពសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលរាជធានី–ខេត្ត

០៦ កុម្ភៈ ២០២៦

,  

22

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦   
ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សាលើរបាយការណ៍ការសិក្សាជម្រើស សម្រាប់បង្កើតអង្គភាពសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលរាជធានី–ខេត្ត។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ ២០ នាក់ ក្នុងនោះមានស្ត្រីចំនួន ០៤ នាក់។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សា និងពិនិត្យលើលទ្ធផលនៃការសិក្សា ដែលនឹងផ្តល់ជាគោលការណ៍តម្រង់ទិសដល់ការរៀបចំវិធីសាស្រ្ត ការប្រមូល និងចងក្រងមេរៀនបទពិសោធន៍ពាក់ព័ន្ធនានា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិចារណាកំណត់ជម្រើសសមស្រប ក្នុងការបង្កើតអង្គភាពសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលរាជធានី–ខេត្ត នាពេលខាងមុខ។
កិច្ចប្រជុំនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់រាជធានី–ខេត្ត។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP