កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

០៩ កុម្ភៈ ២០២៦

,  

29

Banner
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ នៅថ្ងៃចន្ទ ៧ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩
ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២ (ផអ៥ទី២) ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានអង្គភាព អនុប្រធានអង្គភាព ទីប្រឹក្សា និងមន្រ្តីបច្ចេកទេស ចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប.

សរុបចំនួន១៤ រូប (ស្ត្រី ១ រូប)។

 

សូមគូសបញ្ជាក់ផងដែរថា សេចក្តីព្រាងផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី២នេះ បានពិនិត្យ និងសម្រេចជាគោលការណ៍ដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.អ.ជ.ប.) តាមរយៈកិច្ចប្រជុំលើកទី២៥ របស់ គ.ជ.អ.ប. កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP