ដំណើរទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមនៅស្រុកបាទី ខេត្តតាកែវ

២៦ តុលា ២០២៦

,  

20

Banner
ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំគណៈប្រតិភូមកពីខេត្តព្រះសីហនុ និងខេត្តស្វាយរៀងក្នុងដំណើរទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅរដ្ឋបាលឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

កម្មវិធីទស្សនកិច្ចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម (PLE) មានគោលបំណងពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកផ្តល់សេវា និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដើម្បីបន្តអនុវត្តដំណើរការគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាព បន្ទាប់ពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២៦នាពេលខាងមុខ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះទៅកាន់សាលាបឋមសិក្សាសុខអានពត់សរ មណ្ឌលសុខភាពពត់សរ និងរដ្ឋបាលឃុំពត់សរ ព្រមទាំងស្តាប់នូវបង្ហាញរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដើម្បីសិក្សាស្វែងយល់ពីដំណើរការនៃការអនុវត្តការងារគណនេយ្យភាពសង្គមទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ជាពិសេសការសិក្សាស្វែងយល់អំពីការតម្រឹមក្របខ័ណ្ឌពេលវេលានៃការអនុវត្តវដ្តសកម្មភាពថ្មីនៃការអនុវត្តការងារគណនេយ្យភាពសង្គម ឱ្យស្របនឹងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ឃុំ និងការទទួលស្គាល់បណ្តាញសម្របសម្រួលគណនេយ្យភាពសហគមន៍ និងការលើកម្ពស់សមភាពយេនឌ័រ និងបរិយាបន្នសង្គម ក្នុងគោលដៅជំរុញនិរន្តរភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់។

ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀងរដ្ឋបាលក្រុង ស្រុកគោលដៅ អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ នាយកសាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាព និងអ្នកសម្របសម្រួលការងារគណនេយ្យភាពសហគមន៍ សរុបប្រមាណ ៨០នាក់ ក្នុងនោះស្រី ២១នាក់៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP