ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)

១៩ សីហា ២០២៦

,  

30

Banner
ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងលោកឧត្តមសេនីយ៍ទោ ម៉ៅ វិស្សុត អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាគណៈធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។
វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានប្រព្រឹត្តទៅនិងបញ្ចប់ដោយជោគជ័យ។ ការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ចំណេះដឹង សមត្ថភាព ក៏ដូចជាជំនាញបច្ចេកទេសជូនដល់មន្ត្រី ឱ្យអាចយកទៅប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) គាំទ្រដល់ការបំពេញការងារប្រចាំថ្ងៃប្រកបដោយ ក្រមសីលធម៌ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
នាពិធីបិទវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី ជំនួយការអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សរុបចំនួន ៣៣រូប (ស្ត្រី ១១រូប)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP