កិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ (SCF)

១៨ សីហា ២០២៦

,  

18

Banner
រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្តល់សុពលភាពជាមួយដៃគូអភិវឌ្ឍន៍លើឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ (SCF)។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលមតិយោបល់ និងធាតុចូលបច្ចេកទេស ក្នុងការកែលម្អឧបករណ៍ និងវិធីសាស្ត្រទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅធ្វើការផ្សព្វផ្សាយដល់ភ្នាក់ងារអនុវត្តនានា។
គួរជម្រាបជូនផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប. កំពុងកសាងក្របខ័ណ្ឌហិរញ្ញប្បទានអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (Sub-national Climate Finance – SCF) ក្នុងគោលបំណងធានាថា ហិរញ្ញប្បទានអាកាសធាតុនៅថ្នាក់ក្រោមជាតិមានភាពសមស្របទៅនឹងចរិតលក្ខណៈ និងតម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានសង្គតិភាពជាមួយប្រព័ន្ធសារពើពន្ធរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ និងមានរចនាសម្ព័ន្ធហិរញ្ញវត្ថុប្រកបដោយចីរភាព។
ក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ លោកបណ្ឌិត ឡាយ ចន្ធី បានធ្វើបទបង្ហាញ និងពន្យល់យ៉ាងលម្អិតអំពីបរិបទ គោលបំណង ព្រមទាំងឧបករណ៍ និងវិធីសាស្ត្រឆ្លើយតបនឹងយេនឌ័រ និងបរិយាបន្ន ក្នុងមូលនិធិអាកាសធាតុថ្នាក់ក្រោមជាតិ សំខាន់ៗ រួមមាន៖
- បរិបទនៃមូលនិធិអាកាសធាតុសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
- សារៈសំខាន់នៃការបញ្ចូលយេនឌ័រ និងបរិយាបន្ន
- គោលបំណង និងការប្រើប្រាស់ឧបករណ៍ដែលបានរៀបចំ
- ឧបករណ៍សម្រាប់ការធ្វើផែនការ និងការរៀបចំថវិកាឆ្លើយតបនឹងយេនឌ័រ
- ឧបករណ៍សម្រាប់ការអនុវត្ត និងការតាមដាន
- វិធីសាស្ត្របញ្ចូលយេនឌ័រ និងបរិយាបន្នទៅក្នុងប្រតិបត្តិការមូលនិធិអាកាសធាតុ សូចនាករ និងលទ្ធផលរំពឹងទុក
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ជាក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) សរុបចំនួន ៣២ រូប។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP