កិច្ចប្រជុំគាំទ្របច្ចេកទេស និងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកឯកភ្នំ នៃខេត្តបាត់ដំបង

១៨ សីហា ២០២៦

,  

20

Banner
សាលាស្រុកឯកភ្នំ៖ នាថ្ងៃ ៥កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ លោក មុំ ណារ៉ែន អនុប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំគាំទ្រ តាមដាន និងត្រួតពិនិត្យការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែង ក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកឯកភ្នំ ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញទាំង១៤ នៃរដ្ឋបាលស្រុកឯកភ្នំ ដើម្បីបង្កើតជាមូលដ្ឋានគំរូសម្រាប់រដ្ឋបាលក្រុង ស្រុក និងខណ្ឌផ្សេងទៀត ក្នុងការជំរុញ និងពង្រឹងការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ ព្រមទាំងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ស្របតាមអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
មុនផ្តល់កិច្ចគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញ ក៏មានការធ្វើបទបង្ហាញដល់មន្រ្តីចំណុះរដ្ឋបាលស្រុក ស្តីពីការរៀបចំកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ​ ពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ផងដែរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងមុខងារសាធារណៈ តំណាងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ អភិបាល អភិបាលរងទទួលបន្ទុក លោក-លោកស្រីក្រុមការងារវិភាគមុខងារតាមការិយាល័យ តំណាងការិយាល័យ និងអង្គភាពចំណុះទាំង១៣ មន្ត្រីបច្ចេកទេសពាក់ព័ន្ធនៃរដ្ឋបាលស្រុកឯកភ្នំ និងក្រុមការងារនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៦៩រូប (ស្ត្រី ២៤រូប)។ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. បានសម្របសម្រួលបែកចែកជាពីរក្រុមដើម្បីផ្តល់ការគាំទ្រ និងពិភាក្សាលម្អិតជាមួយការិយាល័យជំនាញដោយមួយក្រុមមានចំនួន ៧ការិយាល័យ អង្គភាពក្រោមចំណុះរដ្ឋបាលស្រុកឯកភ្នំ នៃខេត្តបាត់ដំបង។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP