កិច្ចប្រជុំពិនិត្យពិភាក្សាអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

១៧ សីហា ២០២៦

,  

27

Banner
ទីស្ដីការក្រសួងមហាផ្ទៃ៖ ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងក្របខណ្ឌនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

កិច្ចប្រជ៉ំនេះ មានគោលបំណងពិនិត្យ និងរៀបចំឱ្យមានប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដោយផ្តោតទៅលើការអនុវត្តផែនការសកម្មភាពរួមសេចក្តីសម្រេចរួមរវាងគ.ជ.អ.ប. ជាមួយនឹងក្រសួងគោលដៅចំនួន ១២។ ក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តនេះ គ.ជ.អ.ប. គ្រោងនឹងផ្តល់នូវថវិកាគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសំខាន់ៗមួយចំនួននៅតាមក្រសួង ស្ថាប័នគោលដៅ ដែលបានខិតខំចូលរួម និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួង ស្ថាប័ន។

កិច្ចប្រជ៉ំនេះ អញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងរ៉ែ និងថាមពល និងតំណាងក្រសួងទេសចរណ៍សរុបចំនួន ៣០រូប (ស្រី៥ រូប)៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP