ចុះសួរសុខទុក្ខបងប្អូនជនភៀសសឹក និងពិនិត្យមើលអំពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ជាពិសេស នៅភូមិរង់ចាំ

១៤ សីហា ២០២៦

,  

23

Banner
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការ និងដឹកនាំក្រុមការងារអន្តរក្រសួងរួមមាន៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងបរិស្ថាន ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះសិក្សាស្រាវជ្រាវអំពីការអនុវត្តមុខងារកិច្ចគាំពារសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងបានឆ្លៀតឱកាសចុះទៅពិនិត្យ និងសួរសុខទុក្ខបងប្អូនជនភៀសសឹកដោយសារសង្គ្រាមនាពេលកន្លងទៅនេះ ដែលស្ថិតនៅភូមិរង់ចាំ ក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា គ្រួសារភៀសសឹកដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គមពិសេសរបស់រាជរដ្ឋាភិបាល ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ មានប្រមាណ ៣០០០ គ្រួសារ គិតត្រឹមខែសីហា ឆ្នាំ២០២៦ ដែលបានជម្លៀសមកពីភូមិជោគជ័យ ភូមិព្រៃចាន់ នៃឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបឹងត្រកួន នៃឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP