សិក្ខាសាលាបិទបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង «ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគសម្រាប់ការអភិវឌ្ឍ Rural Infrastructure and Investment for Sustainable Growth (RISING)

៣១ កក្កដា ២០២៦

,  

34

Banner
ខេត្តសៀមរាប៖ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបិទបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង RISINGនិងក្រោមអធិបតីភាព ឯកឧត្តម នី គីមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ក្នុងពិធីបិទដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងក្រុមទីប្រឹក្សាគម្រោង សរុបប្រមាណ៧៩ រូប(ស្រី២១រូប)។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីពិនិត្យ ពិភាក្សា និងប្រមូលមតិយោបល់លើឯកសារសិក្សាសមិទ្ធិលទ្ធភាព មុននឹងបញ្ចប់ឯកសារគម្រោងសម្រាប់ដាក់ជូន AIIB ពិនិត្យ និងឈានទៅដំណាក់កាលវាយតម្លៃ និងអនុម័ត។
អង្គសិក្ខាសាលាបានពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗ រួមមាន៖ គោលបំណង និងវិសាលភាពគម្រោង តំបន់គោលដៅនិងអ្នកទទួលផល សមាសភាគនិងលទ្ធផលសំខាន់ៗទាំង៤របស់គម្រោង ផែនការអនុវត្តនិងការរៀបចំក្រុមការងារគ្រប់គ្រងគម្រោង ព្រមទាំងផែនការហិរញ្ញប្បទាននិងការចូលរួមបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាលទ្ធផល អង្គសិក្ខាសាលាបានគាំទ្រជារួមលើឯកសារសិក្សាសមិទ្ធិលទ្ធភាព និងបានផ្តល់មតិយោបល់ ព្រមទាំងអនុសាសន៍មួយចំនួន ដើម្បីកែលម្អឯកសារឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទជាក់ស្តែង និងងាយស្រួលក្នុងការអនុវត្ត។ លេខាធិការដ្ឋាន គ.ជ.អ.ប. នឹងសហការជាមួយក្រុមបេសកកម្ម AIIB និងក្រុមទីប្រឹក្សា ដើម្បីបញ្ចូលធាតុចូលទាំងនេះទៅក្នុងឯកសារចុងក្រោយ មុនដាក់ជូន AIIB តាមនីតិវិធី។
បន្ទាប់ពីការអនុម័ត គម្រោងគ្រោងនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៧ ដោយមានរយៈពេល ៥ឆ្នាំ និងផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ និងការលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងខេត្តគោលដៅចំនួន ៧។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP