កិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ជាមួយភាគីលុចសំបួរ លើកម្មវិធីណែនាំស្ដីពីកិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP)

២៦ ឧសភា ២០២៦

,  

26

Banner
ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ៖ នៅថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆេង វឌ្ឍនៈ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ជាមួយភាគីលុចសំបួរ លើកម្មវិធីណែនាំស្ដីពីកិច្ចសហប្រតិបត្តិការ (Indicative Cooperation Programme – ICP) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួរ ដែលដឹកនាំប្រជុំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក.អ.ក.។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាងជាន់ខ្ពស់ពីក្រសួង និងស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ៥០នាក់ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើទិសដៅយុទ្ធសាស្ត្រ និងវិស័យអាទិភាព ដែលបានស្នើឡើងក្នុងសេចក្តីព្រាងកម្មវិធីណែនាំស្ដីពីកិច្ចសហប្រតិបត្តិការ (ICP) ព្រមទាំងប្រមូលមតិយោបល់ និងធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ជាមួយគណៈប្រតិភូលុចសំបួរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ៕

icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP