សិក្ខាសាលាចាប់ផ្តើមរៀបចំគម្រោងស្តីពីការរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍ

១៥ ឧសភា ២០២៦

,  

16

Banner
រាជធានីភ្នំពេញ ៖ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីបើកសិក្ខាសាលាចាប់ផ្តើមរៀបចំគម្រោងស្តីពី ការរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍ និងឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមក្នុងបិទសិក្ខាសាលានេះ។

សិក្ខាសាលាចាប់ផ្តើមរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគប្រកបអោយចីរភាពសម្រាប់ការអភិវឌ្ឍ RISING មានគោលបំណង៖ ១. ធានាបាននូវការយល់ដឹងរួមអំពី គោលដៅ និងគោលបំណងនៃគម្រោងដែលបានស្នើឡើងក្នុងចំណោមមន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ២. ប្រមូលធាតុចូលបន្ថែម ៣. បញ្ជាក់ពីការកំណត់អាទិភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ ៤. បង្ហាញពីរបកគំហើញនៃការសិក្សាបឋម ៥. ចែករំលែក និងឯកភាពលើវិសាលភាពនៃការងារក្នុងអំឡុងពេលនៃការរៀបចំគម្រោងកំណត់សកម្មភាពអាទិភាពគម្រោង និងផែនការការងារជាមួយភាគីពាក់ព័ន្ធ និង៦. បង្កើតកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងដៃគូគ្រប់កម្រិត។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. និងខេត្តគោលដៅរបស់គម្រោង សរុបចំនួន៧៦រូប (ស្រ្តី១៨រូប)។

គួរបញ្ជាក់ផងដែរ៖ លេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសិក្សាពីសមិទ្ធិលទ្ធភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការវិនិយោគប្រកបដោយចីរភាពសម្រាប់ការអភិវឌ្ឍ ដែលគ្រោងនឹងទទួលហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក្នុងគោលបំណងដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធជនបទ ជីវភាពរស់នៅរបស់ប្រជាជនដែលរងគ្រោះដោយសារជម្លោះព្រំដែន៕
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP