កិច្ចប្រជុំរវាងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយក្រុមការងារកម្មវិធីធ្វើឱ្យប្រសើរឡើងនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋដំណាក់កាលទី២ (ISD-II) សម្រាប់ការគាំទ្រការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ខ

១៣ ឧសភា ២០២៦

,  

7

Banner
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយក្រុមការងារ​ ISD-II នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីបន្តកិច្ចសហការគាំទ្រលើការអនុវត្តការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ខណ្ឌ (DMK) និងការកែសម្រួលយុទ្ធសាស្រ្តស្តីពីការប្រាស្រ័យទាក់ទងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារ ISD-II បានផ្តល់ការឯកភាពក្នុងការបន្តគាំទ្រដល់រៀបចំបញ្ចាប់ និងអនុវត្តយុទ្ធសាស្រ្តស្តីពីការប្រាស្រ័យទាក់ទងសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។​ ដោយឡែកចំពោះការងារគណនេយ្យភាពសង្គមនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ក៏មាននូវសកម្មភាពអាទិភាពមួយចំនួនក្នុងការសហការអនុវត្តរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងកម្មវិធី ISD-II ជាពិសេសការគាំទ្រដល់ទីប្រឹក្សាបច្ចេកទេស។ ​ទោះបីជាយ៉ាងណា​ ក្រុមការងារនឹងបន្តធ្វើការពិភាក្សាស៊ីជម្រៅបន្ថែមទៀតដើម្បីអាចរៀបចំជាផែនការសកម្មភាព និងថវិកាជាក់លាក់ ដែលអាចសហការអនុវត្តចាប់ពីដើមឆ្នាំ២០២៧ ខាងមុខ​តទៅ។
គួរបញ្ជាក់ផងដែរថា កម្មវិធីធ្វើឱ្យប្រសើរឡើងនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី២ ហៅកាត់ថា កម្មវិធី ISD-II គឺជាកម្មវិធីដែលទទួលបានមូលនិធិគាំទ្រពីរដ្ឋាភិបាលអាល្លឺម៉ង់ និងរដ្ឋាភិបាលស្វីស តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ ព្រមទាំងរដ្ឋាភិបាលលុចសំបួ តាមរយៈទីភ្នាក់ងារលុចសំបួសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (LuxAid)។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តម លោក លោកស្រី បុគ្គលិក និងទីប្រឹក្សារបស់លេខាធិការដ្ឋាន គ.ជ.អ.ប. និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សរុបចំនួន ៩រូប ក្នុងនោះស្រី ១រូប។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP