អនុគណៈកម្មាធិការមុខងារ និងធនធាន

Banner

យោងអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ គ.ជ.អ.ប. ក្នុងការដឹកនាំ ការសម្របសម្រួល និងការគ្រប់គ្រងកម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។​ អនុក្រឹត្យនេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការចំណុះគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។


គ.ជ.អ.ប. មានអនុគណៈកម្មាធិការនានាចំណុះចំនួន៣ ដូចខាងក្រោម៖

១- អនុគណៈកម្មាធិការមុខងារ និងធនធាន

២- អនុគណៈកម្មាធិការកិច្ចការសារពើពន្ធ និងហិរញ្ញវត្ថុ

៣- អនុគណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ចំពោះ អនុគណៈកម្មាធិការមុខងារនិងធនធាន មានសមាសភាព ដូចខាងក្រោម៖

- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន
- ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ​​និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប.ជាអនុប្រធានអចិន្ត្រៃយ៍
- រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូបជាអនុប្រធាន
- រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអនុប្រធាន
- រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ១រូបជាអនុប្រធាន
- រដ្ឋលេខាធិការក្រសួងកិច្ចការនារី ១រូបជាអនុប្រធាន
- រដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ១រូប ក្រសួងជាសមាជិក គ.ជ.អ.ប.ជាសមាជិក
- ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.ជាសមាជិក
- តំណាងសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ១រូបជាសមាជិក
- តំណាងសម្ព័ន្ធជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ១រូបជាសមាជិក


អនុគណៈកម្មាធិការមុខងារនិងធនធាន មានតួនាទីផ្តល់យោបល់ជូន គ.ជ.អ.ប. លើកិច្ចការនានាពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានភារិច្ច ដូចខាងក្រោម៖

  • ពិនិត្យ និងផ្តល់យោបល់លើការរៀបចំ និងការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារបច្ចេកទេសនានាពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការសម្រុះសម្រួលដោះស្រាយវិវាទរដ្ឋបាល និងវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបន្ស៉ាំការប្រែប្រួលអាកាសធាតុ
  • ពិនិត្យ និងផ្តល់យោបល់លើជម្រើសនានាសម្រាប់ការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអ្នកពាក់ព័ន្ធនានាដើម្បីកំណត់មុខងារ និងធនធាន បែបបទនិងនីតិវិធីសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពិនិត្យ និងផ្តល់យោបល់លើវិធានការ ឬវិធីសាស្ត្រពង្រឹង និងពង្រីកការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងកំណត់នូវជម្រើសសមស្របសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពិនិត្យ និងផ្តល់យោបល់លើការរៀបចំ និងការពង្រឹងយន្តការ និងនីតិវិធីសម្រាប់ការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
  • ពិនិត្យ​ និងផ្តល់យោបល់លើការរៀបចំ ការពង្រឹង និងការកែលម្អយន្តការ នីតិវិធី និងដំណើរការសម្រុះសម្រួលដោះស្រាយវិវាទរដ្ឋបាល និងវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
  • ពិនិត្យ និងផ្តល់យោបល់លើការរៀបចំយន្តការគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារ និងធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការសម្រុះសម្រួលដោះស្រាយវិវាទរដ្ឋបាល និងវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន
  • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ គ.ជ.អ.ប.។
icon

បណ្ដុំរូបភាព

Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
Banner
icon

អត្ថបទពាក់ព័ន្ធ ៖

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP