០៥ សីហា ២០២៦
អំពីគម្រោង៖ ធានាសហគមន៍ក្នុងទីក្រុងមានសុវត្ថិភាព
មានសុខភាពល្អ និងប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា
រាជធានីភ្នំពេញ កំពុងប្រឈមមុខកាន់តែខ្លាំងទៅនឹងរលកកម្ដៅក្តៅខ្លាំង ដោយសារនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងការប្រែប្រួលអាកាសធាតុ។ គ្រួសារក្រីក្រដែលរស់នៅក្នុងតំបន់សហគមន៌ក្រីក្រក្រោមដំបូលស័ង្កសី មនុស្ស
ចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកធ្វើការងារខាងក្រៅអគារ គឺជាអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធសុខាភិបាលរបស់ទីក្រុង ដែលមិនត្រូវបានរៀបចំឡើងសម្រាប់ទប់ទល់នឹងរលកកម្ដៅខ្លាំង
តែងតែជួបប្រទះតម្រូវការការប្រើប្រាស់ច្រើនលើសលប់នៅរដូវក្ដៅ។ ទោះបីជាមានវឌ្ឍនភាពក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយក៏ដោយ ប៉ុន្តែប្រទេសកម្ពុជានៅខ្វះប្រព័ន្ធដែលមានរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់ការ
តាមដាន ការប្រកាសឱ្យដឹងមុន និងការសម្របសម្រួលដើម្បីឆ្លើយតបចំពោះរលកកម្ដៅ។
ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលេខាធិការដ្ឋានរបស់ខ្លួន កំពុងសហការជាមួយ
GIZ ដើម្បីរៀបចំសំណើគម្រោងដាក់ជូនមូលនិធិអាកាសធាតុបៃតង
(GCF)។
ក្នុងនាមជាអង្គភាពថ្នាក់ជាតិដែលជាស្ថាប័នទទួលមូលនិធិផ្ទាល់ពី GCF លេខាធិការដ្ឋានគ.ជ.អ.ប. មានគោលបំណងកៀរគរហិរញ្ញប្បទានអាកាសធាតុ ដើម្បីពង្រឹងភាពធន់របស់រាជធានីភ្នំពេញទៅនឹងរលកកម្ដៅខ្លាំង។
គម្រោងដែលបានពណ៌នានៅក្នុងឯកសារនេះ មានគោលបំណងបង្កើតអភិក្រមសាកល្បង ដើម្បីពង្រឹងភាពធន់អោយបានទូលំទូលាយទៅនឹងរលកកម្ដៅនៅក្នុងរាជធានីភ្នំពេញ។
គម្រោងនេះនឹងពង្រឹងការតាមដានកម្ដៅ និងការប្រកាសឱ្យដឹងមុនតាមរយៈស្ថាបត្យកម្មទិន្នន័យសម្រាប់ការតាមដានមើលកម្តៅ
ព្រមទាំងគាំទ្រដល់ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំផែនការសកម្មភាពកម្ដៅរាជធានីភ្នំពេញ
(PP-HAP) ដែលមានការកំណត់ច្បាស់នូវកម្រិតកំណត់ ពិធីសារ និងការទទួលខុសត្រូវ។
គ្រួសារ និងសហគមន៍ងាយរងគ្រោះ នឹងទទួលបានការគាំទ្រ តាមរយៈប្រព័ន្ធគាំពារសង្គមថ្នាក់ជាតិ ខណៈដែលសាលារៀន គ្លីនិកសុខភាព និងមូលដ្ឋានសុខាភិបាល
ព្រមទាំងទីតាំងសង្គមផ្សេងទៀតនៅក្នុងបណ្តាខណ្ឌអាទិភាព នឹងត្រូវបានបំពាក់បន្ថែមនូវដំណោះស្រាយលើការកាត់បន្ថយកម្ដៅបែបអសកម្ម
ឬបែបធម្មជាតិ និងតាមបែបប្រើប្រាស់ថាមពលត្រជាក់ប្រកបដោយប្រសិទ្ធភាព។ បន្ថែមលើនេះ យន្តការហិរញ្ញប្បទានផ្អែកលើការព្យាករណ៍នឹងបញ្ចេញមូលនិធិ
ដែលបានរៀបចំទុកជាមុន និងជំរុញឱ្យមានសកម្មភាពឆ្លើយតបជាមុន រួមទាំងនៅក្នុងវិស័យសុខាភិបាល
ខណៈដែលកម្មវិធីវិនិយោគសាធារណៈរបស់រាជធានីភ្នំពេញនឹងចាប់ផ្តើមបម្រុងទុកធនធានសម្រាប់ការកាត់បន្ថយរលកកម្ដៅទីក្រុងក្នុងរយៈពេលវែង។
គោលបំណង និងអភិក្រម៖ គម្រោងនេះ មានគោលបំណងពង្រឹងភាពធន់ទៅនឹងរលកកម្ដៅខ្លាំងសម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ តាមរយៈការរៀបចំ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងរលកកម្ដៅគ្រប់ជ្រុងជ្រោយមួយ។
គោលបំណងនេះនឹងសម្រេចបានតាមរយៈអភិក្រមដូចខាងក្រោម៖
១) ផ្លាស់ប្តូរពីសកម្មភាពឆ្លើយតបបែបប្រតិកម្ម ទៅជាសកម្មភាពឆ្លើយតបបែបបុរេសកម្ម៖ គម្រោងនេះជួយឱ្យរាជធានីភ្នំពេញ អាចប៉ាន់ស្មានលើហានិភ័យជាមុន អាចគ្រប់គ្រងហានិភ័យបាន និងឆ្លើយតបទាន់ពេល
វេលាជាប្រព័ន្ធទៅនឹងរលកកម្ដៅបន្ទាប់ពីកើតឡើង។
២) ពង្រឹងប្រព័ន្ធនានាដែលគាំពារប្រជាជន៖ គម្រោងនេះពង្រឹងស្ថាប័ន សេវានានា និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការចាំបាច់ ដើម្បីការពារសុវត្ថិភាពគ្រួសារ និងក្រុមជនងាយរងគ្រោះ ដោយរួមបញ្ចូលនូវការទទួលបាន
ព័ត៌មានអំពីអាកាសធាតុ
ការគាំពារសង្គម និងការអភិវឌ្ឍទីក្រុង។
៣) បញ្ជ្រាបភាពធន់ទៅនឹងរលកកម្ដៅក្នុងអភិបាលកិច្ចប្រចាំថ្ងៃ៖ តាមរយៈរចនាសម្ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គម្រោងនេះនឹងបង្កើតគំរូរយៈពេលវែង ដែលអាចពង្រីកវិសាលភាពបានដើម្បីរៀបចំផែនការ និងការ
វិនិយោគក្នុងរាជធានីភ្នំពេញឱ្យកាន់តែត្រជាក់ និងមានសុវត្ថិភាពជាងមុន។
សមាសភាគស្នូល៖
សមាសភាគទី ១៖ ការលើកកម្ពស់ការគ្រប់គ្រងទិន្នន័យ
និងការផ្សព្វផ្សាយ សម្រាប់ការព្យាករណ៍ និងការតាមដានលើរលកកម្ដៅ
សមាសភាគទី ២៖ សមាហរណកម្មភាពធន់នឹងកម្តៅក្នុងសហគមន៍
តាមរយៈកិច្ចគាំពារសង្គម ដែលបន្ស៊ាំនឹងអាកាសធាតុ និងការឆ្លើយតបនឹងការកាត់បន្ថយកម្តៅ
សមាសភាគទី ៣៖ ការផ្តល់ហិរញ្ញប្បទានឆ្លើយតបនឹងហានិភ័យអាកាសធាតុ សម្រាប់ភាពធន់នឹងកម្ដៅក្នុងទីក្រុងប្រកបដោយចីរភាព
លទ្ធផលរំពឹងទុក
លទ្ធផលរយៈពេលខ្លី (នៅពេលបញ្ចប់គម្រោង)
· ការលើកកម្ពស់ការត្រៀមលក្ខណៈជាមុន
និងការសម្របសម្រួល
· ការគាំទ្រចំគោលដៅដល់ក្រុមជនងាយរងគ្រោះ
លទ្ធផលរយៈពេលវែង (ក្រោយបញ្ចប់គម្រោង)
·
មូលដ្ឋានកាន់តែរឹងមាំសម្រាប់ការគ្រប់គ្រងកម្ដៅទូទាំងទីក្រុង
·
ការដាក់បញ្ចូលភាពធន់នឹងរលកកម្ដៅកាន់តែល្អប្រសើរឡើងទៅក្នុងការរៀបចំផែនការ
ការជះឥទ្ធិពលទូលំទូលាយ
·
បានកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងរលកកម្ដៅសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ
·
បានជាគំរូម៉ូឌែល ដែលអាចអនុវត្តសម្រាប់ការពង្រីកភាពធន់នឹងរលកកម្ដៅ
| លេខកូដ គម្រោង | |
| វិស័យ | ប្រែប្រួលអាកាសធាតុ |
| រយៈពេលអនុវត្ត | ៥ឆ្នាំ |
| ស្ថាប័នអនុវត្ត | - លេខាធិការដ្ឋាន គ.ជ.អ.ប. - GIZ |
| ហិរញ្ញប្បទាន | ១០ លានដុល្លារអាមេរិក |
| ដៃគូអភិវឌ្ឍន៍ | មូលនិធិអាកាសធាតុបៃតង (CGF) |






ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
(+855) 78 575 775
info@ncdd.gov.kh
