គម្រោងបានបញ្ចប់

គម្រោងបានបញ្ចប់៖កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE)

១៨ កក្កដា ២០២៥

កម្មវិធីនេះមានគោលបំណងកាត់បន្ថយភាពក្រីក្រ បង្កើនភាពធន់ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជនក្រីក្រ និងក្រុម កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា រៀបចំ និងអភិវឌ្ឈន៍ឯកសារគោលនយោបាយស្តីពីកម្មវិធីវិនិយោគជាតិដែលនឹងត្រូវបានគាំទ ពីដៃគូអភិវឌ្ឍនានា ពង្រឹងមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកទេសកសិកម្មថ្មីៗ និងមជ្ឈមណ្ឌលព័ត៌មានកសិកម្ម និងផ្តល់ចំណេះដឹង រវាងរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងក្រុមកសិករខ្នាតតូច ដែលក្នុងនេះក្រុមកសិករខ្នាតតូចំនួន ១២០,០០០ បានធ្វើឱ្យប្រសើរឡើងនូវមុខជំនួញកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
កម្មវិធីនេះមានសមាសភាគចំនួន ០៤គឺ៖ សមាសភាគទី១ ការអភិវឌ្ឍគោលនយោបាយផ្អែកលើបទពិសោធន៍ជាក់ស្ដែង សមាស ភាគទី២ ការអភិវឌ្ឍសមត្ថភាពក្នុងការពង្រីកសេវាកម្មផ្សព្វផ្សាយកសិកម្ម សមាសភាគទី៣ ការធ្វើឱ្យប្រសើរឡើងសេវាផ្សព្វផ្សាយ កសិកម្ម និងសមាសភាគទី៤ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដែលធន់នឹងការប្រប្រួលអាកាសធាតុ។ កម្មវិធីមានថវិកាសរុបចំនួន ៨០.៥០១.១៣៩.០០ ដុល្លារអាមេរិក អនុវត្តចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ ប្រតិបត្តិ និងអនុវត្ត ដោយសា្ថប័នចំនួន ០៤គឺ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិជាស្ថាប័នអនុវត្តសមាសភាគទី១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទជាភ្នាក់ងាប្រតិបត្តិសមាសភាគទី ២ និងសមាសភាគទី៣ និងលេខាធិការដ្ឋាន គ.ជ.អប ជាស្ថាប័នអនុវត្តសមាសភាគទី៤ មានខេត្តគោលដៅចំនួន ០៨ គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តកំពត ខេត្តស្វាយរៀង និងខេត្តព្រៃវែង។
លេខកូដ គម្រោង០០១
វិស័យ

កសិកម្ម និងប្រែប្រួលអាកាសធាតុ

រយៈពេលអនុវត្ត២០១៥-២០២២
ស្ថាប័នអនុវត្ត

- លេខាធិការដ្ឋាន គ​.ជ.អ.ប.
- ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

ហិរញ្ញប្បទាន

៨០.៥០១.១៣៩ ដុល្លារអាមេរិក

ដៃគូអភិវឌ្ឍន៍

-មូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) 
មូលនិធិ Asap Trust Grant

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP