គម្រោងបានបញ្ចប់

គម្រោងបានបញ្ចប់៖គម្រោង EmPower ស្រ្តីដើម្បីសង្គមធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី១(EmPower)

១៨ កក្កដា ២០២៥

សម្រាប់លេខាធិការដ្ឋាន គ.ជ.អ.ប. ទទួលអនុវត្តលទ្ធផលរំពឹងទុកទី៤៖ ស្រ្តីអាចទទួលបានសិទ្ធិអនុវត្តនិងគ្រប់គ្រងធនធានសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីកសាងនិងផ្លាស់ប្តូរជីវភាពរស់នៅ​ឱ្យប្រសើរឡើង។

ដើម្បីសម្រេចគោលបំណងនេះ គម្រោងនឹងអនុវត្តសកម្មភាពសំខាន់ៗចំនួន០៧ គឺ៖

១.ការជ្រើសរើសទីតាំងគោលដៅចំនួន២ ឬ៣ ដើម្បីអនុវត្តការសិក្សាវិសាលភាពរបស់គម្រោង

២.ការសម្របសម្រួលទៅលើវិធីសាស្រ្តនៃការត្រួតពិនិត្យឡើងវិញ និងទម្រង់ជាក់លាក់ជាមួយ ភាគីពាក់ព័ន្ធក្នុងប្រទេស ដើម្បីអនុវត្តការសិក្សាវិសាលភាពរបស់គម្រោង

៣.ធ្វើការណែនាំ UNEP, UN Women និងដៃគូទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគាំទ្រដល់ការប្រមូលព័ត៌មានបន្ទាប់បន្សំនៅពេលដែលចាំបាច់

៤.សម្របសម្រួលកិច្ចប្រជុំជាមួយរដ្ឋបាលស្រុក ក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ និងវិស័យឯកជន អំពីគម្រោង Empower

៥.រៀបចំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធរបស់រដ្ឋាភិបាលធ្វើការជ្រើសរើសក្រុមស្ត្រី ដើម្បីទទួលបានការគាំទ្រថវិកា

៦.រៀបចំបញ្ជីសម្រាំងសហគ្រាសធុនតូច និងមធ្យម ៦-(សកម្មភាពថ្មីឬដែលមានស្រាប់)និងសកម្មភាពកែលម្អជីវភាពដែលរួមចំណែកដល់ភាពធន់នឹងអាកាសធាតុ។


លេខកូដ គម្រោង០០៥
វិស័យ

យែនឌ័រ និងប្រែប្រួលអាកាសធាតុ

រយៈពេលអនុវត្ត២០១៩-២០២១
ស្ថាប័នអនុវត្ត

លេខាធិការដ្ឋាន គ​.ជ.អ.ប. 

ហិរញ្ញប្បទាន

១៧៥.១២២ ដុល្លារអាមេរិក

ដៃគូអភិវឌ្ឍន៍

- កម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ (UNEP) 

- ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)

ទំនាក់ទំនង

ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ អគារ (V) មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+855) 78 575 775

info@ncdd.gov.kh

ប្រព័ន្ធផ្សព្វផ្សាយ

គណនេយ្យភាពសង្គម

Social MediaSocial Media
© រក្សាសិទិ្ធគ្រប់យ៉ាងដោយ គ.ជ.អ.ប. ឆ្នាំ​ ២០២៦
សហការរៀបចំដោយ ៖  
logo_s_ncdd
logo_s_japan
UNDP